តើគួរតែធ្វើដូចម្តេចទើបអាចក្លាយជាស្រីស្អាតបាននោះ? គ្មាននារីណាដែលមិនសង្ឃឹមចង់បានមុខដែលស្អាតឡើយ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាថ៌កំបាំងមួយចំនួន។ តើមានអ្វីខ្លះទៅ?

អាថ៌កំបាំងទី១

ទោះបីជារងារយ៉ាងណាក៏ដោយក៏អ្នកត្រូវតែយកទឹកត្រជាក់លុបមុខដែលក្រោយពេលដែលអ្នកប្រើទឹកក្តៅ ព្រោះវាអាចផ្ចិតរន្ធញើសអ្នកបាន ធ្វើឱ្យស្បែកអ្នកមិនស្ងួត។

អាថ៌កំបាំងទី២

នៅពេលព្រឹក អ្នកត្រូវតែប្រើម្រាមដៃទាំងសងខាងរបស់អ្នកផ្គុំគ្នា រួចម៉ាស្សាកន្លែងជុំវិញភ្នែកអ្នកពីក្នុងមកក្រៅចំនួន៣ដង នោះវានឹងអាចធ្វើឱ្យភ្នែកអ្នកស្អាតបាន។

អាថ៌កំបាំងទី៣

អ្នកអាចឧស្សាហ៍យកដៃបូតច្រមុះអ្នក នោះយូរទៅវានឹងមានលក្ខណៈស្រួច ដោយអ្នកមិនចាំបាច់វះក៏ស្រួចដែរ។

អាថ៌កំបាំងទី៤

អ្នកអាចហែលទឹកឱ្យបានច្រើនបាន ព្រោះវាអាចជួយអ្នករំលាយជាតិខ្លាញ់បានលឿនជាងការរត់ម៉ាស៊ីន ប៉ុន្តែអ្នកត្រូវតែព្យាយាមអនុវត្ត ទើបអ្នកអាចទទួលបានលទ្ធផលដែលអ្នកពេញចិត្ត។

អាថ៌កំបាំងទី៥

នៅពេលដែលអ្នកអង្គុយយូរធ្វើការ អ្នកត្រូវតែអង្គុយឱ្យត្រូវរបៀប ទើបអ្នកមិនមានក្បាលពោះដែលអាក្រក់មើល។

អាថ៌កំបាំងទី៦

អ្នកមិនត្រូវអង្គុយតងទាក់ខ្លានោះទេ ព្រោះវាអាចធ្វើឱ្យឈាមអ្នកដើរមិនស្រួល ហើយខូចទ្រង់ទ្រាយនៃឆ្អឹង នោះយូរទៅអ្នកនឹងមានជើងមិនស្អាតឡើយ៕