Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំវក

បុគ្គលឆ្នាំវក កើតមកមានខួរក្បាលដែលវ័យឆ្លាត ថែមទាំងអាចអភិវឌ្ឍន៍ខ្លួនទៀតផង។ ជាពិសេស លាភក្រៅរបស់គេក៏ខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនថាធ្វើអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យគ្រប់មុខ។ ដូចនេះ អ្នកនឹងមានទ្រព្យដែលចាយមិនអស់។

ឆ្នាំមមែ

បុគ្គលឆ្នាំនេះ នឹងអាចទទួលបានលាភបន្តបន្ទាប់គ្នា ដោយអាចក្លាយជាអ្នកមានក្នុងរយៈពេលមួយយប់។ ជាពិសេស អ្នកនឹងអាចទទួលបានផលចំណេញគ្រប់ទិសទី ធ្វើឲ្យអ្នកចាយមិនអស់នោះឡើយ។ ដូចនេះ អ្នកនឹងអាចរក្សាបានទ្រព្យច្រើនក្នុងឃ្លាំងជាមិនខានឡើយ។

ឆ្នាំថោះ

បុគ្គលឆ្នាំថោះ ក្នុងមួយជីវិតមិនខ្វះអ្វីឡើយ ថែមទាំងមានលាភដែលរះខ្ពស់ទៀតផង។ ជាពិសេស កាបូបអ្នកក៏អាចរីកធំផងដែរ ធ្វើឲ្យអ្នកសល់លុយច្រើន មិនចាំបាច់ទៅខ្ចីអ្នកដទៃទៀតនោះទេ។ ដូចនេះ អ្នកនឹងមានប្រាក់ដែលគរដូចជាភ្នំអញ្ចឹង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)