បញ្ហាស្នាមអាចម៍រុយលើស្បែកភាគច្រើនបណ្ដាលមកពីកត្តាតំណពូជ និងការប៉ះពាល់ត្រូវពន្លឺព្រះអាទិត្យញឹកញាប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាស្នាមអាចម៍រុយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាស្នាមអាចម៍រុយ ៖
១. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់លើស្នាមអាចម៍រុយ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាការស្រេច។ បន្តអនុវត្តរូបមន្តនេះ ២ដងក្នុងមួយថ្ងៃជាប្រចាំរហូតដល់ស្នាមអាចម៍រុយរលាយបាត់។
២. ល្ហុងទុំ
ជាដំបូងត្រូវកិនល្ហុងទុំអោយក្លាយជាល្បាយខាប់ៗសិន សឹមលាបវាទៅលើស្នាមអាចម៍រុយ រួចទុកចោលសម្រាប់រយៈពេល ១០ នាទី មុននឹងលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តរូបមន្តនេះម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ១ ខែ។
៣. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមបារាំងជាបន្ទះក្រាស់ៗ រួចយកមកដុសថ្នមៗលើស្នាមអាចម៍រុយជាការស្រេច។ អនុវត្តរូបមន្តនេះអោយបាន ២ ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេល ១ ខែ ឬរហូតដល់ស្នាមអាចម៍រុយរលាយបាត់។
៤. ប៉េងប៉ោះ
អ្វីដែលអ្នកត្រូវធ្វើ គឺលាងប៉េងបោះអោយស្អាតជាមុនសិន សឹមកិនវាអោយក្លាយជាម៉ដ្ឋខាប់ៗរួចចាប់ផ្ដើមលាបលើស្នាមអាចម៍រុយ។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. រមៀត
ដំបូងត្រូវលាយម្ស៉ៅរមៀតជាមួយទឹកធម្មតារហូតដល់ក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយ
លើស្នាមអាចម៍រុយ រួចទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត៕