តើអ្នកកំពុងតែមានអារម្មណ៍ថា ស្បែករងការរលាកដោយសារពន្លឺព្រះអាទិត្យមែនទេ? ការចេញឲ្យឆ្ងាយពីពន្លឺព្រះអាទិត្យ និងចាប់ផ្តើមព្យាបាលវា គឺជាជម្រើសដ៏ល្អបំផុត។ ការរលាកបែបនេះនឹងជាមកវិញ ប៉ុន្តែការដែលទទួលការរលាកដោយសារតែអ្នកភ្លេចលាបឡេការពារកម្តៅព្រះអាទិត្យយូរពេក នឹងបង្កើនឱកាសកើតជំងឺមហារីកស្បែកបាន។
ដើម្បីព្យាបាលការរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យយកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ស្អំភាពត្រជាក់ តាមរយៈការប្រើកន្សែងសើមគ្របពីលើស្បែកដែលរលាកនោះយ៉ាងហោចណាស់ ១០នាទីចំនួនពីរបីដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។ ការងូតទឹកត្រជាក់ក៏ជួយបំបាត់ការឈឺចាប់បានដែរ
- ក្រោយពីងូតទឹករួច ចូរជូតសម្អាតខ្លួនឲ្យស្ងួត ខណៈពេលដែលលាបក្រែមផ្តល់សំណើមលើស្បែកបន្តិចបន្តួចបានហើយ
- ប្រើប្រាស់ក្រែមផ្តល់សំណើមដែលផ្ទុកទៅដោយប្រទាលកន្ទុយក្រពើ ឬសណ្តែកសៀង
- ចៀសវាងការប្រើឡូសិនជាមួយនឹងជាតិប្រេង Petroleum, Benzocaine ឬ Lidocaine
- ប្រើថ្នាំ Ibuprofen ដើម្បីបន្ថយហើម និងការមិនមានផាសុកភាព
- ញ៉ាំទឹកបន្ថែមដើម្បីបង្ការការខ្សោះជាតិទឹក
- មិនត្រូវប៉ះពាល់ ឬបំបែកពងទឹកឡើយ ព្រោះវាអាចនាំឲ្យមានការបង្ករោគបាន
- បើសិនជាអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន អ្នកត្រូវតែទៅជួបគ្រូពេទ្យ
- កាត់បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855