មុននឹងខ្ញុំនិយាយដល់គ្រួសក្នុងក្រពេញអាមីដាសនេះ ប្រហែលជាបងប្អូនឆ្ងល់ហើយថា វាជាអ្វីឲ្យពិតប្រាកដ ព្រោះធ្លាប់តែលឺអំពីគ្រួសក្នុងថង់ទឹកប្រមាត់ ឬគ្រួសក្នុងតម្រងនោម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលទំនងជាកើតមានជានោះគឺថា គ្រួសក្នុងក្រពេញអាមីដាស ត្រូវបានគេចែករំលែងយ៉ាងច្រើនតាមរយៈគេហទំព័រ YouTube។ 

ធម្មតាក្រពេញអាមីដាស គឺជាក្រពេញមួយប្រភេទដែលស្ថិតនៅសងខាងបំពង់កយើង ហើយការដែលកើតគ្រួសក្នុងក្រពេញនេះ ភាគច្រើនដោយសារតែការប្រមូលផ្តុំនៃសារធាតុកំបោរផ្សំគ្នានឹងកោសិកាងាប់ៗ បាក់តេរី និងជាតិរំអិលនៅទីនោះតែម្តង។ អាការៈបែបនេះច្រើនតែកើតមានលើអ្នកដែលឧស្សាហ៍មានបញ្ហារលាកក្រពេញអាមីដាសនេះ ជាពិសេសបង្កឡើងដោយបាក់តេរីតែម្តង។ ពេលខ្លះការរលាកនៅក្រពេញមួយនេះធ្វើឲ្យវាទៅជាស្វិតដែរ។ ការស្វិត កំទិចកំទីចេញពីអាហារ បាក់តេរី និងជាតិរំអិលជាប់ក្នុងក្រពេញនេះយូរៗទៅ ទើបធ្វើឲ្យវាក្លាយទៅជាគ្រួសតែម្តងទៅ។ 

តើគួរបារម្ភទេកាលណាមានគ្រួសបែបនេះ

គ្រួសក្នុងក្រពេញអាមីដាសនឹងមិនបង្កជាបញ្ហាអ្វីដល់សុខភាពឡើយ គ្រាន់តែធ្វើឲ្យមានក្លិនមាត់អាក្រក់ប៉ុណ្ណោះ។ យ៉ាងណាមិញ បើសិនជាគ្រួសនោះធំពេក វានឹងធ្វើឲ្យពិបាកដល់ការលេបអាហារ។ 

តើគួរយកវាចេញដែរទេ?

បើសិនជាអ្នកមិនមែនជាគ្រូពេទ្យទេ ការដែលប្រើវិធីគ្រប់យ៉ាងដើម្បីយកគ្រួសចេញពីក្រពេញអាមីដាស ច្រើនតែធ្វើឲ្យមានរបួសកាន់តែច្រើនដល់បំពង់កទៅវិញទេ។ ដូច្នេះអ្វីដែលល្អបំផុតនៅពេលនេះគឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងត្រចៀកបំពង់ក ដើម្បីយកវាចេញតាមរយៈឧបករណ៍វេជ្ជសាស្រ្ត និងធ្វើទៅតាមក្បួនខ្នាតត្រឹមត្រូវវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មានមនុស្សមួយចំនួនដែលនឹងកើតគ្រួសក្នុងក្រពេញអាមីដាសនេះម្តងហើយម្តងទៀត ដូច្នេះករណីបែបនេះ អ្នកជំងឺច្រើនតែត្រូវបានណែនាំឲ្យកាត់ក្រពេញនេះចោលតែម្តង៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង