ទម្លាប់ញ៉ាំអាហារមិនផ្តល់សុខភាពមួយចំនួន វារឹងតែធ្វើឲ្យអ្នកធាត់កាន់តែខ្លាំង តែវានឹងធ្វើឲ្យអ្នកមើលទៅកាន់តែឆាប់ចាស់ថែមទៀត។ តើអ្នកមានដឹងទេថា អាហារជាច្រើនដែលអ្នកបានញ៉ាំមិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ តែវាក៏បំផ្លាញភាពជាយុវវ័យ ជាពិសេសរូបរាងខាងក្រៅរបស់អ្នកតែម្តង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអាហារដែលត្រូវបានគេចាត់ទុកថា ធ្វើឲ្យអ្នកកាន់តែឆាប់ចាស់៖

  • អាហារសម្បូរជាតិផ្អែមពេក ជាពិសេសភាពផ្អែមបែបសិប្បនិមិត្តតែម្តង
  • អាហារដែលមានជាតិខ្លាញ់ប្រភេទ Trans Fats ដែលវាភាគច្រើនមានក្នុងអាហារមានជាតិខ្លាញ់រលើបៗខ្លាំង។
  • ការញ៉ាំគ្រឿងស្រវឹងក៏ជាហេតុផលនាំឲ្យឆាប់ជ្រួញស្បែកដែរ
  • ការញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាតក៏ធ្វើឲ្យឆាប់ចាស់បានដែរ
  • អាហារប្រៃៗ ជាពិសេសត្រីអៀត ឬពងទាប្រៃតែម្តង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សរុបសេចក្តីមក ការកាត់បន្ថយ ឬចៀសវាងអាហារទាំងអស់ខាងលើនេះ គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបានថាមពលរាងកាយកាន់តែច្រើនបន្ថែម ផ្តល់ភាពរីករាយដល់រាងកាយ និងស្តារបាននូវរូបរាងជាយុវវ័យឡើងវិញ៕