ភាពស្ងួតរបស់ទ្វារមាសអាចកើតឡើងនៅពេលអ្នកឈានដល់អាយុរាំងរដូវ។ បញ្ហានេះអាចជាការឈឺចាប់ខ្លាំង និងមិនផ្តល់ផាសុកភាពឡើយដោយសារតែរាងកាយមិនអាចផលិតអ័រម៉ូនអេស្រ្តូជែនបានគ្រប់គ្រាន់។ ស្រ្តីវ័យក្មេងក៏អាចមានបញ្ហាស្ងួតទ្វារមាសបានដែរ ដែលវាបង្កឡើងដោយការប្រើប្រាស់ថ្នាំ អតុល្យភាពអ័រម៉ូន ឬបញ្ហាជាច្រើនជាមួយនឹងប្រព័ន្ធភាពស៊ាំយើងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈផ្សេងៗដែលអាចកើតឡើងជាមួយគ្នានោះ ហូរឈាមក្រោយពេលរួមភេទ រមាស់ និងរលាក។ ដូច្នេះហើយដើម្បីព្យាបាលការស្ងួតរបស់ទ្វារមាសតាមបែបធម្មជាតិ យកល្អគួរតែប្រើវិធីដូចខាងក្រោមនេះ៖

ប្រេងដូង

ប្រេងដូងជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយសម្រាប់បញ្ហាស្ងួតទ្វារមាស ដោយសារតែវាធ្វើការជាទឹករំអិលបែបធម្មជាតិតែម្តង។ វាក៏សម្បូរទោដោយអាស៊ីតខ្លាញ់មួយឈ្មោះថា Linoleic Acid ដែលអាចផ្តល់សំណើមដល់ស្បែក ខណៈពេលបន្ថយការឈឺ ស្ងួត និងរមាស់ផង។ អ្នកអាចប្រើវាដើម្បីលាបលើទ្វារមាសផ្ទាល់តែម្តង។ 

ហាត់ប្រាណទៀងទាត់

វាគឺជារឿងសំខាន់មួយដែលការហាត់ប្រាណទៀងទាត់អាចជួយរក្សាលំហូរឈាមយ៉ាងមានសុខភាពទៅក្នុងរាងកាយបាន ព្រមទាំងជួយសម្រួលដល់ការផលិតរបស់អ័រម៉ូនថែមទៀត។ ចូរចាំថា ទាំងអ័រម៉ូន តេស្តូស្តេរ៉ូន និងអេស្រ្តូជែន នឹងថយចុះនៅពេលអាយុកាន់តែច្រើន ហើយក៏ជាដើមហេតុនាំឲ្យទ្វារមាសស្ងួតដែរ។ ប៉ុន្តែការហាត់ប្រាណទៀងទាត់ នឹងភ្ញោចដល់ក្រពេញជាច្រើន ព្រមទាំងក្រពេញអូវ៉ែដើម្បីលុបបំបាត់ការស្ងួតរបស់ទ្វារមាស។ 

បន្ថែមអាស៊ីតខ្លាញ់កាន់តែច្រើនក្នុងរបបអាហារ

អ្នកអាចកាត់បន្ថយការស្ងួតរបស់ទ្វារមាសច្រើនបំផុតតាមរយៈអាហារដែលកំពុងតែញ៉ាំ។ គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅឆៅ គឺជាប្រភពដ៏ល្អមួយនៃអាស៊ីតខ្លាញ់ ដែលអាចបញ្ចូលក្នុងរបបអាហារបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អាស៊ីតខ្លាញ់អាចជួយកែរសម្រួលដល់ភាពស្ងួតរបស់ទ្វារមាសបាន៕