បើសិនជាអ្នកកំពុងតែព្យាយាមចង់បានកូនមួយរយៈ ហើយមិនទទួលបានជោគជ័យមែននោះ ចម្លើយទាក់ទងរឿងនេះអាចនៅក្នុងហោប៉ៅខោអ្នកទៅវិញទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) Kumiko Nakata អ្នកស្រាវជ្រាវមកពីប្រទេសជប៉ុន បានរកឃើញថា រលកអេឡិចត្រូម៉ាញ៉េតិច ដែលចេញពីឧបករណ៍ Wifi ដូចជា ទូរស័ព្ទដៃ និងដុំចែកចាយ Wifi នៅតាមផ្ទះ អាចបំផ្លាញមេជីវិតឈ្មោលបានយ៉ាងគួរឲ្យកត់សម្គាល់។
យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ប្រហែល១៥ភាគរយនៃប្តីប្រពន្ធក្នុងលោកនេះមានបញ្ហាមិនអាចមានកូនបាន។ ហើយយ៉ាងហោចណាស់ក៏បញ្ហានេះមានមួយភាគបីបណ្តាលមកពីខាងប្រុសដែរ។ រឿងនេះអាចដោយសារតែរឿងជាច្រើនដូចជា មជ្ឈដ្ឋានជុំវិញខ្លួនមិនល្អ ស្រ្តេស របបអាហារមិនផ្តល់សុខភាព ហ្សែន ជាដើម។ ប៉ុន្តែរឿងតូចមួយដូចជា ការដាក់ទូរស័ព្ទដៃក្នុងហោប៉ៅអាចជារឿងមួយនាំឲ្យអ្នកមិនអាចមានកូនបានដែរ។
ការស្រាវជ្រាវមួយបានរកឃើញគួរឲ្យខ្លាចមួយថា ការដែលស្ថិតនៅក្រោមការបញ្ជូនសញ្ញា Wifi រយៈពេល ៣០នាទី អាចនឹងមានឥទ្ធិពលដ៏ពិបាកសម្រាប់សុខភាពបន្តពូជ។ ក្រោយពីប៉ះពាល់នឹងរលកបញ្ជូន Wifi ត្រឹមតែ ២ម៉ោង អាចធ្វើឲ្យមេជីវិតឈ្មោលងាប់យ៉ាងច្រើនក្នុងពងស្វាសរបស់បុរស។
យោងតាមស្ថិតិបានឲ្យដឹងថា សព្វថ្ងៃនេះ ចំនួនទូរស័ព្ទដៃមានការកើនឡើងច្រើនក្នុងយុគ្គសម័យបច្ចុប្បន្ននេះ មានន័យថា មានមនុស្សមួយចំនួនមានទូរស័ព្ទប្រើច្រើនជាងមួយគ្រឿង ដែលជាហេតុនាំឲ្យរលក Wifi កាន់តែមានឥទ្ធិពលគ្រោះថ្នាក់ថែមទៀត។
អ្នកស្រី Nakata បានបញ្ជាក់ថា ការសិក្សាបានរកឃើញថា រលកអេឡិចត្រូម៉ាញ៉េទិចចេញពីឧបករណ៍ Wifi គឺមានសុវត្ថិភាពសម្រាប់អ្នកដែលមានសុខភាពល្អទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ម៉្យាងវិញទៀត មធ្យោបាយដ៏សាមញ្ញដើម្បីបង្ការបញ្ហាកុំឲ្យប៉ះពាល់ដល់មេជីវិតឈ្មោល គឺធ្វើយ៉ាងណាដាក់ទូរស័ព្ទឲ្យឆ្ងាយពីហោប៉ៅខោ៕