ការលើសសម្ពាធឈាម គឺជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូង ហើយវាក៏ជាជំងឺដែលអាចបង្ការបាន ឬងាយស្រួលក្នុងការគ្រប់គ្រងផងដែរ។ ជាអកុសល មនុស្សប្រមាណ ៥០ភាគរយដែលមានជំងឺនេះគឺមិនអាចគ្រប់គ្រងការលើសសម្ពាធឈាមតាមរយៈរបបអាហារ និងការផ្លាស់ប្តូររបៀបរស់នៅបានទេ។ បើសិនជាគ្រូពេទ្យប្រាប់ថា អ្នកមានជំងឺលើសសម្ពាធឈាម ហើយ យកល្អគួរតែព្យាយាមតាមដានសម្ពាធឈាមឲ្យបានទៀងទាត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មានអាហារមួយចំនួនដែលអ្នកជំងឺលើសសម្ពាធឈាមគួរតែចៀសវាងដែរដើម្បីកុំឲ្យសម្ពាធឈាមលើសកាន់តែខ្លាំង ជាពិសេសផលវិបាករបស់ជំងឺនេះតែម្តង។

សាច់បីជាន់

មានហេតុផលពីរយ៉ាងដែលសាច់បីជាន់មានផលអាក្រក់សម្រាប់មនុស្សគ្រប់គ្នាដែលមានជំងឺលើសសម្ពាធឈាមនោះគឺ ជាតិសូដ្យូម និងកូឡេស្តេរ៉ុលតែម្តង។ កាលណាអ្នកញ៉ាំអាហារមានសារធាតុទាំងពីរនេះច្រើនក្នុងពេលមានជំងឺលើសសម្ពាធឈាម វានឹងធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀតបាន។ 

ស៊ុបកំប៉ុង

ហេតុផលដ៏ល្អមួយដែលអ្នកគួរតែតមស៊ុបកំប៉ុងនោះគឺដោយសារតែវាមានជាតិប្រៃច្រើន។ ដូច្នេះវាក៏ដូចជាសាច់បីជាន់ផងដែរ គឺធ្វើឲ្យសម្ពាធឈាមកាន់តែលើសខ្ពស់ថែមទៀត។ 

អាហារចិន

បើសិនជាអ្នកចូលចិត្តញ៉ាំអាហារចិន អ្នកគួរតែនៅឲ្យឆ្ងាយពីជំងឺនេះហើយបើសិនជាសម្ពាធឈាមកំពុងតែលើសខ្ពស់ហើយ។ អ្នកជំនាញនិយាយថា មូលហេតុនៅពីក្រោយរឿងនេះគឺថា អាហារចិនមានជាតិសូដ្យូមខ្ពស់ជាងអាហារផ្សេងរហូតដល់ពីរដងឯណោះ។ 

ផលិតផលធ្វើពីទឹកប៉េងប៉ោះ

ថ្វីបើផលិតផលប៉េងប៉ោះមានរបស់បីយ៉ាងដែលអាចបញ្ចុះសម្ពាធឈាមបាន (ជាតិសរសៃ ប៉ូតាស្យូម និងវីតាមីន C) ក៏ដោយ ក៏វាមានជាតិសូដ្យូមខ្ពស់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ភាគច្រើនវាមានជាតិស្ករ ដែលអាចជំរុញដល់ការរលាក ដែលនាំឲ្យលើសសម្ពាធឈាមដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង