ទំពាំងបាយជូរ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម និងទទួលបានការពេញនិយមខ្លាំងនៅទូទាំងពិភពលោក។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពីអត្ថប្រយោជន៍ល្អៗគួរឱ្យភ្ញាក់ផ្អើលរបស់វាចំពោះសុខភាពឡើយ។ ទំពាំងបាយជូរជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្ម resveratrol និង quercetin ព្រមទាំងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាសុខភាពនានា។ ជ្រើសរើសទទួលទានទំពាំងបាយជូរពណ៌ក្រហម ឬពណ៌ស្វាយ ក៏ព្រោះវាផ្ទុកសារធាតុសំខាន់ៗខ្ពស់ជាង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមាននៃការទទួលទានទំពាំងបាយជូរ ៖

១. សុខភាពឆ្អឹង

ទំពាំងបាយជូរជាប្រភពដ៏ល្អបំផុតមួយនៃជាតិកាល់ស្យូម, ម៉ាញ៉េស្យូម, ផូស្វ័រ និងវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំទប់ស្កាត់ជំងឺពុកឆ្អឹង រួមទាំងបញ្ហាឆ្អឹងផ្សេងៗ។ លើសពីនេះទៅទៀត ទំពាំងបាយជូរក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols ដែលជួយបំបាត់អាការៈឈឺជង្គង់ និងបញ្ហារលាកសន្លាក់ផងដែរ។

២. ទប់ស្កាត់ជំងឺមហារីក

សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល polyphenols ក្នុងផ្លែទំពាំងបាយជូរអាចជួយទប់
ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទ រួមបញ្ចូលទាំងមហារីកសួត បំពង់អាហារ បំពង់ក មាត់ លំពែង ប្រូស្តាត និងមហារីកពោះវៀនធំ។

៣. ព្យាបាលជំងឺតម្រងនោម

ទំពាំងបាយជូរមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយកម្ចាត់ជាតិអាស៊ីតអ៊ុយរិក ហើយកាត់បន្ថយសម្ពាធនិងភាពតានតឹងលើតម្រងនោម។ 

៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ជាតិសសៃក្នុងផ្លែទំពាំងបាយជូរជួយឱ្យឆាប់ឆ្អែត និងពន្យឺតការរំលាយ ក៏ដូចជាការស្រូបយកជាតិស្ករផងដែរ។ ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមត្រូវបានកាត់បន្ថយ ក៏ព្រោះតែកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។

៥. សុខភាពភ្នែក

ទំពាំងបាយជូរ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C  រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម lutein និង zeaxanthin ដែលជួយរក្សាសុខភាពភ្នែកល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ ក៏ដូចជាកាត់បន្ថយ
ហានិភ័យនៃជំងឺខ្សោយភ្នែក និងជំងឺភ្នែកឡើងបាយផងដែរ។

៦. ទប់ស្កាត់ជំងឺបេះដូង

ទំពាំងបាយជូរជួយបង្កើនកម្រិតនៃអុកស៊ីតនីទ្រិកក្នុងឈាមទប់ស្កាត់បញ្ហាឈាមកកកាត់បន្ថយ
ហានិភ័យនៃការគាំងបេះដូង។ លើសពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងទំពាំងបាយជូរក៏ជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលរាំងស្ទះសសៃឈាមបង្កបញ្ហាបេះដូងគួរឱ្យព្រួយបារម្ភផងដែរ។

៧. សុខភាពលំពែង

នោះក៏ព្រោះតែទំពាំងបាយជូរជាប្រភពដ៏ប្រសើរនៃសារធាតុ resveratrol ដែលជួយទប់ស្កាត់ជំងឺមហារីកលំពែង។ សារធាតុ resveratrol ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងទប់ស្កាត់ការបំផ្លាញសសៃឈាមទៅលំពែងដែលផ្គត់ផ្គង់សារធាតុចិញ្ចឹម រួមទាំងអុកស៊ីសែន។

៨. ព្យាបាលឈឺសន្លាក់

ទំពាំងបាយជូរជាប្រភពនៃសារធាតុ proanthocyanidin មានប្រសិទ្ធភាពកាត់បន្ថយការរលាកនិងឈឺចាប់។

ចំណុចគួរកត់សម្គាល់ ៖ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនគួរទទួលទានទំពាំងបាយជូរច្រើនពេកឡើយ។ ដើម្បីជាការប្រសើរជៀសផុតពីផលប៉ះពាល់ផ្សេងៗ អ្នកគួរទទួលទានត្រឹមពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ និងមិនលើសពី ១៥ ទៅ ២០ គ្រាប់ក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង