ការដែលគេងពេលយប់លក់ស្កប់ស្កល់គឺជារឿងដ៏សំខាន់សម្រាប់ទាំងរាងកាយ និងចិត្តគំនិត។ ហើយបើសិនជាអ្នកមិនព្រមគេងសោះរយៈពេល ២៤ម៉ោង  នោះអ្នកនឹងជួបបញ្ហាទាំងផ្លូវកាយ និងចិត្ត។ មិនខ្វល់ថាអ្នកមិនបានគេដោយសារហេតុផលអ្វីឡើយ តែបើសិនជាអ្នកមិនបានគេងរហូតដល់ ២៤ម៉ោងក្នុងមួយថ្ងៃមែននោះ អ្នកអាចជួបបញ្ហាដូចខាងក្រោមនេះហើយ៖

ផ្ចង់អារម្មណ៍មិនបានល្អ

មិនខ្វល់ថាអ្នកគឺជាសិស្ស ឬបុគ្គលិកធ្វើការទេ បើសិនជាអ្នកមិនព្រមគេងសោះរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃពេញនោះ ការងារក្នុងគំនិតរបស់អ្នកនឹងមិនអាចធ្វើបានល្អឡើយ។ អ្នកនឹងដឹងខ្លួនឯងថា ពិបាកផ្ចង់អារម្មណ៍ខ្លាំងណាស់។ ការចងចាំរបស់អ្នកក៏រងការប៉ះពាល់ផងដែរ។ 

ឆេវឆាវ

អារម្មណ៍របស់អ្នកនឹងរងការប៉ះពាល់បើសិនជាអ្នកមិនអាចគេងសោះពេញមួយយប់។ ការគេងមិនគ្រប់នឹងធ្វើឲ្យខ្សោយដល់ខួរក្បាលក្នុងការសម្រាក ហេតុដូច្នេះហើយវាអាចនឹងពិបាកធ្វើការខ្លាំងណាស់ជាពិសេសចេញអ្វីដែលមិនបានគិត និងឆេវឆាវច្រើនតែម្តង។ ការដែលឆេវឆាវអាចងាយនឹងបង្កជាបញ្ហាជាច្រើនជាមួយមនុស្សជុំវិញខ្លួន។ វាក៏ទំនងជាធ្វើឲ្យអ្នកមានអារម្មណ៍តក់ស្លុត ឬបាក់ទឹកចិត្តដែរ។ 

ស្រ្តេសខ្លាំង

ចាប់តាំងពីខួរក្បាលអ្នកកង្វះការសម្រាកមក អ្នកប្រហែលជាអាចមានអារម្មណ៍ស្រ្តេសច្រើននៅថ្ងៃបន្ទាប់។ ពិតណាស់ ការគេងមិនបានគ្រប់គ្រាន់គឺជាទម្រងមួយនៃភាពស្រ្តេស។ នេះហើយគឺជាហេតុផលមួយដែលអ្នកចេះតែមានភាពតានតឹងជាប់ខណៈពេលដែលរៀននៅសាលា ឬកន្លែងធ្វើការ ព្រមទាំងមានអត្តចរិកអវិជ្ជមានជាច្រើនថែមទៀត។ 

ឃ្លានអាហារច្រើនៗ

តើអ្នកកំពុងតែតាមដានទម្ងន់មែនទេ ហើយហេតុអ្វីបានជាអ្នកត្រូវចៀសវាងការញ៉ាំអាហារច្រើន? មែនហើយ ចូរប្រាកដថា អ្នកទទួលបានការគេងគ្រប់គ្រាន់ផង ព្រោះការគេងមិនគ្រប់អាចធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានខ្លាំងនៅថ្ងៃបន្ទាប់ទៀត។ 

ស្បែកមិនស្អាត

បើសិនជាអ្នកជាមនុស្សស្រឡាញ់សម្រស់ខ្លួនឯង យកល្អគួរតែចៀសវាងការមិនបានគេងពេញ ២៤ម៉ោងទៅ។ យោងទៅតាមអ្នកជំនាញខាងរោគសើស្បែកបានឲ្យដឹងថា ការដែលមិនបានគេងពី ៧ ទៅ ៩ម៉ោង អាចធ្វើឲ្យស្បែករងការប៉ះពាល់យ៉ាងខ្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង