គ្មាននរណាម្នាក់គិតថា បញ្ហាស្ងួតមាត់ គឺជាស្ថានភាពសុខភាពគួរឱ្យបារម្ភមួយឡើយរហូតដល់អាការៈខ្សោះទឹកមាត់កើតមានឡើយ។ ជាញឹកញយបញ្ហានេះតែងកើតឡើងបណ្ដាលមកពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែវាក៏អាចជាផលវិបាកនៃស្ថានភាពមាត់ធ្មេញផងដែរ
ដូច្នេះអ្នកត្រូវតែអើពើរនឹងបញ្ហានេះ! ដោយសារទឹកមាត់មានសារៈសំខាន់ណាស់ក្នុងការសម្អាតអាហារនិងបាក់តេរីនៃមាត់ ហើយថែមទាំងដើរតួនាទីជាផ្នែកមួយរបស់ដំណើរការរំលាយអាហារទៀតផង។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបញ្ហាឱ្យដឹងពីវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលបញ្ហាស្ងួតមាត់ ៖

១. ទទួលទានទឹកឱ្យបានច្រើន

បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃបញ្ហាស្ងួតមាត់។ វេជ្ជបណ្ឌិតជាច្រើនណែនាំឱ្យទទួលទានទឹកពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ ឬប្រមាណជា ២ លីត្រ។

២. ទំពារស្ករកៅស៊ូគ្មានជាតិស្ករ

នោះក៏ព្រោះតែស្ករកៅស៊ូគ្មានជាតិស្ករភាគច្រើនមានផ្ទុកសារធាតុ xylitol ដែលជួយរំញោចការផលិតទឹកមាត់។ ដូច្នេះការទំពារស្ករកៅស៊ូគ្មានជាតិស្ករអាចដោះស្រាយបញ្ហាស្ងួតមាត់បាន។

៣. ជៀសវាងភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន

ធ្លាប់ចាប់អារម្មណ៍ឬអត់ថាក្រោយពេលទទួលទានកាហ្វេ អ្នកអាចកាន់តែស្រេកទឹកឡើងពេញមួយថ្ងៃ? ជៀសវាងទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន ក៏ព្រោះកាហ្វេអ៊ីនបង្កើនការបញ្ចុះទឹកនោមដែលបណ្ដាលឱ្យអ្នកបាត់បង់ជាតិទឹក។ កាហ្វេ និងតែ អាចធ្វើឱ្យអាការៈនៃបញ្ហាស្ងួតមាត់កាន់តែអាក្រក់ឡើង។

៤. ទទួលទានអាហារមានជាតិជូរ និងក្រូចឆ្មារ

ការទទួលទានអាហារមានផ្ទុកជាតិជូរ គឺជួយរំញោចក្រពេញទឹកមាត់។ ច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកធ្មេញមួយកែវជាដំណោះស្រាយដ៏ប្រសើរបំផុត។ ប៉ុន្តែចូរប្រយ័ត្ន ក៏ព្រោះជាតិអាស៊ីតក្នុងក្រូចឆ្មារអាចបង្កផលប៉ះពាល់ដល់កាចាធ្មេញ។

៥. ជៀសវាងផលិតផលផ្សំឡើងពីសារធាតុ tobacco

សារធាតុ tobacco អាចបង្កផលប៉ះពាល់ដល់ការផលិតទឹកមាត់ ជាពិសេសប្រសិនបើអ្នកទទួលទានថ្នាំណាមួយក្នុងពេលជាមួយគ្នា។ ជាតិជ័រនៃបារីក៏អាចបង្កការរលាកដល់ក្រពេញទឹកមាត់ផងដែរ។

៦. បៀមស្ករគ្រាប់គ្មានជាតិស្ករ

វិធីនេះអាចជួយដោះស្រាយបញ្ហាបានមួយខណៈពេល! ការបៀមស្ករគ្រាប់គ្មានជាតិស្ករ គឺល្អជាងស្ករគ្រាប់ធម្មតាដែលអាចបង្កបញ្ហានៃជំងឺពុកធ្មេញ។

៧. រក្សាអនាម័យមាត់ធ្មេញឱ្យបានល្អ

ការថែរក្សាអនាម័យមាត់ធ្មេញបានល្អជារឿងចាំបាច់ណាស់។ ដុសសម្អាតធ្មេញឱ្យបាន ២ ដងក្នុងមួយថ្ងៃ ប្រើប្រាស់ទឹកខ្ពុរមាត់ និងខ្សែរ៉ូតសម្អាតធ្មេញ ទំពារស្ករកៅស៊ូគ្មានជាតិស្ករ ហើយកុំភ្លេចទៅជួបពេទ្យធ្មេញឱ្យបានទៀងទាត់។

៨. ចៀសវាងការដកដង្ហើមតាមមាត់

ការដកដង្ហើមតាមមាត់អាចធ្វើអោយបញ្ហាមាត់ស្ងួតកាន់តែអាក្រក់ឡើង និងថែមទាំងបង្កជាបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីការប្រសើរចូរព្យាយាមដកដង្ហើមតាមច្រមុះច្រើនជាងតាមមាត់៕