Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្នេហាដែលអាចដើរចូលដំណាក់កាលអាពាហ៍ពិពាហ៍បាននៅចុងក្រោយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលអ្នកនៅជាមួយគ្នាយូរ ហើយនៅតែមានពាក្យសម្រាប់និយាយជាមួយគ្នា ដោយមិនអស់ពាក្យនិយាយ នោះស្នេហាអ្នកនឹងអាចដើរចូលដល់ដំណាក់កាលអាពាហ៍ពិពិពាហ៍បាន ព្រោះអ្នកទាំងពីរមិនមានអារម្មណ៍ធុញនឹងគ្នានោះទេ ដោយនៅតែអាចរក្សាមនោសញ្ចេតនាដូចដើម។ ដូចនេះ អ្នកនឹងអាចរស់នៅជាមួយគ្នាបានយ៉ាងចុះសម្រុងនឹងគ្នា។
  2. នៅពេលដែលអ្នកទាំងពីរនៅជាមួយគ្នា ហើយមិនសូវប្រកាន់គ្នា ដោយចេះអធ្យាស្រ័យលើកំហុសគ្នា នោះអ្នកទាំងពីរនឹងអាចដើរចូលជីវិតអាពាហ៍ពិពាហ៍ដែលជោគជ័យមួយក្នុងពេលអនាគត។
  3. នៅពេលដែលអ្នកមានទស្សនៈដូចគ្នា នោះអ្នកនឹងអាចរស់នៅជាមួយគ្នាបាន ព្រោះគំនិតអ្នកទាំងពីរគឺដូចគ្នា។ នៅពេលដែលមានបញ្ហា អ្នកនឹងអាចដោះស្រាយជាមួយគ្នាបានយ៉ាងស្រួល ដោយមិនធ្វើឲ្យបញ្ហាកើតធំឡើយ។
  4. នៅពេលដែលអ្នកទាំងពីរតែងតែលះបង់ចំពោះគ្នា នោះស្នេហាមួយនេះ នឹងអាចដើរដល់ផ្លូវអាពាហ៍ពិពាហ៍បាន។ ក្រោយពេលដែលអ្នករៀបការរួច អ្នកនឹងមិនសូវឈ្លោះគ្នាឡើយ អ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្នា។ ដូចនេះ អាពាហ៍ពិពាហ៍អ្នកនឹងជោគជ័យជាខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)