ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្នាមសង្វារដែលអាចកើតឡើងក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចង់ការពារស្នាមសង្វារ អ្នកគួរតែរៀបចំឲ្យបានគ្រប់ចាប់ពីពេលដែលមានផ្ទៃពោះ។ ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ អ្នកមិនគួរញ៉ាំច្រើនហួសកម្រិតឡើយ ព្រោះក្នុងពេលនេះ កូនមិនសូវត្រូវការសារធាតុចិញ្ចឹមច្រើនឡើយ។ ដូចនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់របស់អ្នកឲ្យបានល្អ ដោយមិនគួរឲ្យខ្លួនអ្នកឡើងទម្ងន់លឿនពេកនោះទេ ព្រោះបើពោះអ្នកធំលឿនពេក នឹងធ្វើឲ្យអ្នកងាយឡើងសង្វារ។ ជាពិសេស ក្នុងដំណាក់កាលបន្ត អ្នកអាចធ្វើការហាត់ប្រាណបាន ដើម្បីកាត់បន្ថយមិនឲ្យស្នាមសង្វារអាក្រក់នោះកើតឡើងលឿន ហើយច្រើន។ អ្នកអាចធ្វើតាមវិធីទាំងនេះ ដើម្បីការពារស្នាមសង្វារទាំងនោះបានយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)