ការស្ងួតភ្នែកច្រើនតែកើតឡើងលើមនុស្សជាច្រើនណាស់ ជាពិសេសមនុស្សពេញវ័យដែលរស់នៅតាមទីជនបទតែម្តង។ សម្រាប់ភ្នែកដែលមានសុខភាពល្អ វានឹងមានទឹកភ្នែកហូរជាប់ដើម្បីរក្សាសំណើមលើផ្ទៃគ្រាប់ភ្នែក។ បើគ្មានភាពរំអិលពីទឹកភ្នែកទេ យើងប្រហែលជាមានអារម្មណ៍រកាំៗភ្នែគ ក្រហាយ ឬមានអ្វីកកិតក្នុងភ្នែកតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ មូលហេតុធំៗដែលនាំឲ្យស្ងួតភ្នែកនោះមានដូចជា៖

  • ការប្រើប្រាស់ថ្នាំដូចជា ថ្នាំប្រឆាំងអាឡែហ្ស៊ី ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំបំបាត់ការតឹងច្រមុះ
  • ជំងឺជាច្រើនដូចជា ទឹកនោមផ្អែម ឬជំងឺស្បែក Rosacea
  • អាកាសធាតុដែលមានខ្យល់បក់ច្រើន ផ្សែង ឬស្ងួត
  • ចំណាយពេលវេលាច្រើនមើលទូរស័ព្ទ ឬកុំព្យូទ័រ
  • មានប្រតិកម្មអាឡែហ្ស៊ី។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកដែលមានអាការៈស្ងួតភ្នែកជាញឹកញាប់ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសខាងរោគចក្ខុដើម្បីពិនិត្យ និងព្យាបាល៕