ការមានរបួសតែងតែកើតមានជាច្រើនតាំងពីក្នុងផ្ទះបាយ រហូតដល់គ្រោះថ្នាក់ដោយចៃដន្យតាមផ្លូវ ដែលជាហេតុនាំឲ្យមានរបួសច្រើនលើស្បែកយើង។ មិនខ្វល់ថា ស្បែកអ្នកមានរបួសបែបណាឡើយ រឿងដំបូងដែលអ្នកគិតមុនគេគឺចង់ឲ្យបង្កើនល្បឿននៃការជាសះស្បើយហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មនុស្សភាគច្រើននឹងប្រើប្រាស់អាលកុល ឬថ្នាំសម្លាប់មេរោគផ្សេងៗទៀតដើម្បីលាងសម្អាតរបួស ប៉ុន្តែបើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីឲ្យរបួសជាលឿនវិញនោះ ហេតុអ្វីមិនសាកល្បងវិធីធម្មជាតិខាងក្រោមនេះសិនទៅ?

បង់រុំរបួសដែលក្តៅឧណ្ហៗ

ការប្រើបង់រុំរបួសដែលក្តៅឧណ្ហៗអាចជួយបង្កើនល្បឿននៃការជាសះបាន ព្រោះថា សីតុណ្ហភាពក្តៅឧណ្ហៗអាចជំរុញដល់លំហូរឈាមទៅរបួស ដែលអាចជួសជុលដល់កោសិការស្បែកដែលខូចខាតបាន។ អ្នកក៏អាចរុំបង់ដែលក្តៅឧណ្ហៗនៅជិតរបួសរយៈពេល ១៥ ទៅ ៣០នាទីបានដែរ។ 

ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើគឺជាមធ្យោបាយបែបធម្មជាតិសុទ្ធសាទជាពិសេសនៅពេលប្រើដើម្បីព្យាបាលរបួសរលាកដោយពន្លឺព្រះអាទិត្យ ប៉ុន្តែវាក៏អាចជួយឲ្យរបួសជាវិញដែរ។ បើសិនជាអ្នកមានការដាច់ដោចស្បែក រលាក ឬមុនដៃ អ្នកអាចប្រើជែលរបស់ប្រទាលមួយនេះលាងពីលើស្បែក ដើម្បីបន្ថយការឈឺចាប់ និងបង្កើនល្បឿននៃការជាសះរបួសផង។ 

ញ៉ាំអាហារឲ្យត្រឹមត្រូវ

ចូរជ្រើសរើសបន្លែពណ៌បៃតងចាស់ ពណ៌លឿង និងសាច់ ព្រមទាំងទឹកដោះគោផង ដោយសារតែវាផ្ទុកទោដោយអង់ទីអុកស៊ីដង់ វីតាមីន និងជាតិរ៉ែដែលល្អចំពោះសុខភាព ហើយក៏ជាវិធីជួយឲ្យរបួសកាន់តែឆាប់ជាផងដែរ។ 

ខ្ទឹមស

ខ្ទឹមសត្រូវបានគេស្គាល់ថាជាថ្នាំរំលាយកំណកឈាមនៅពេលញ៉ាំចូលទៅក្នុងពោះ ប៉ុន្តែវាក៏អាចប្រើដើម្បីបញ្ឈប់ការហូរឈាម សម្លាប់មេរោគ បន្ថយអារម្មណ៍ឈឺចាប់ និងរបួសឆាប់ជាដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ វានឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំដើម្បីឲ្យរាងកាយអាចប្រឆាំងនឹងការបង្ករោគពីខាងក្នុងវិញផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង