ការរាំងរដូវច្រើនតែកើតឡើងជាមួយនឹងការក្តៅពេញខ្លួន ដែលបង្កឡើងដោយការអតុល្យភាពអ័រម៉ូនក្នុងខ្លួន ព្រមទាំងអាការៈផ្សេងៗទៀតដូចជា អារម្មណ៍មិនល្អ និងហើមពោះជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាពធ្ងន់ធ្ងរនៃអាការៈទាំងនេះច្រើនតែមានលក្ខណៈប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ហើយក៏អាចកាន់តែពិបាកដោះស្រាយផងដែរ។ បើសិនជាអ្នកកំពុងតែឆ្ងល់ថាគួរដោះស្រាយបែបណាចំពោះការប្រែប្រួលរបស់រាងកាយបែបនេះដោយមិនចង់ប្រើថ្នាំទៀតនោះ អ្នកអាចប្រើវិធីធម្មជាតិខាងក្រោមនេះបាន៖

សណ្តែកសៀង

សណ្តែកសៀងត្រូវបានគេរកឃើញថាអាចជួយដល់ការព្យាបាលអាការៈរាំងរដូវបាន ជាពិសេសការក្តៅពេញខ្លួនតែម្តង ហើយការញ៉ាំអាហារមួយនេះទៀងទាត់ ក៏មានប្រយោជន៍ផងដែរ។ វាត្រូវបានគេជឿថា ក្នុងសណ្តែកសៀងមានសារធាតុ ស្រដៀងគ្នានឹងអ័រម៉ូនអេស្រ្តូជែនរបស់ស្រ្តីដែរ ដូច្នេះវានឹងបន្ថយឥទ្ធិពលនៃការអតុល្យភាពអ័រម៉ូនក្នុងខ្លួនបាន។ យ៉ាងណាមិញអ្នកគួរតែញ៉ាំសណ្តែកសៀងតែក្នុងកម្រិតមធ្យមបានហើយ។ 

ហាត់យូហ្គា

មធ្យោបាយមួយផ្សេងទៀតដើម្បីបន្ថយឥទ្ធិពលនៃការរាំងរដូវគឺហាត់ប្រាណខ្លះៗដូចជា ហាត់យូហ្គាជាដើម។ ការហាត់ប្រាណតិចតួចដូចជា ការដើរ អាចជារឿងល្អដែលអាចបន្ថយឥទ្ធិពលនៃការរាំងរដូវបាន។ ក្រៅពីជួយពង្រឹងដល់សាច់ដុំ និងភាពបត់បែនរបស់រាងកាយ ហាត់យូហ្គាក៏ជួយគ្រប់គ្រងការដកដង្ហើម ដែលមានប្រយោជន៍ក្នុងការសម្រួលអារម្មណ៍។ 

យិនសិន

មឺមរុក្ខជាមួយមានភាពពេញនិយមណាស់សម្រាប់ប្រជាជនអាស៊ី ដូច្នេះវាក៏មិនមានអ្វីដែលភ្ញាក់ផ្អើលឡើយដែលអាចជួយបន្ថយឥទ្ធិពលនៃការរាំងរដូវឡើយ។ យ៉ាងណាមិញ យិនសិនអាចជួយបង្កើនថាមពលក្នុងខ្លួនទាំងថាមពលរាងកាយ និងផ្លូវចិត្ត។ អ្នកក៏អាចញ៉ាំតែយិនសិនដើម្បីជួយបន្ថយអាការៈនៃការរាំងរដូវផងដែរ។ 

ខ្លាញ់ផ្តល់សុខភាព

ចូរចាំថា ការញ៉ាំអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី គឺជារឿងល្អសម្រាប់សុខភាពបេះដូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្វីបើការរាំងរដូវខ្លួនឯងមិនធ្វើឲ្យមានជំងឺបេះដូងក៏ដោយ តែអ្វីដែលក្រោយពីរាំងរដូវរួចយូរ វាក៏អាចមានរឿងប៉ះពាល់ដល់សុខភាពទូទៅបន្ថែមទៀតដែរ ហេតុដូច្នេះហើយ ការញ៉ាំអាស៊ីតខ្លាញ់អូមេហ្គាបីតែងតែជារឿងល្អក្នុងការបង្ការជានិច្ច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង