ជំងឺលើសសម្ពាធឈាម ត្រូវបានគេឲ្យនិយមន័យថា ជាសម្ពាធដែលឈាមច្របាច់ចេញពីបេះដូងប៉ះទង្គិចនឹងសរសៃឈាម មានកម្លាំងខ្ពស់ជាងធម្មតា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាលេខសម្ពាធឈាម ដែលយើងគ្រប់គ្នាត្រូវតែដឹង៖
- ១២០/៨០ សម្ពាធឈាមធម្មតា
- ១៣៩/៨៩ ត្រៀមលើសសម្ពាធឈាម
- ១៤០/៩០ លើសសម្ពាធឈាម
មនុស្សម្នាក់ដែលមានជំងឺលើសសម្ពាធឈាមអាចបរិច្ចាគឈាមបាន កាលណាសម្ពាធឈាមរបស់ពួកគេស្ថិតក្នុងស្ថានភាពធម្មតាខណៈពេលបរិច្ចាគ។ សម្ពាធឈាមដែលអាចទទួលយកបានសម្រាប់ការបរិច្ចាគឈាមគឺក្រោម ១៨០/១០០។ ទោះបីជា អ្នកបរិច្ចាគឈាមញ៉ាំថ្នាំទៀងទាត់ក៏ដោយ ក៏គាត់ត្រូវតែយល់ថា ការប្រើថ្នាំសម្រាប់ព្យាបាលជំងឺលើសសម្ពាធឈាមមិនមែនមិនអាចបរិច្ចាគឈាមបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកជំងឺលើសសម្ពាធឈាមដែលមិនអាចបរិច្ចាគឈាមបាន លុះត្រាតែពួកគាត់មានជំងឺណាមួយដែលទាក់ទងនឹងជំងឺលើសសម្ពាធឈាម និងមិនបានព្យាបាលជំងឺរបស់ខ្លួនទៀងទាត់ និងត្រឹមត្រូវ។
រឿងដែលអ្នកជំងឺលើសសម្ពាធឈាមត្រូវតែយកចិត្តទុកដាក់មុនពេលបរិច្ចាគឈាម៖
- ចូរប្រាកដថា អ្នកបានគេងគ្រប់គ្រាន់
- ញ៉ាំអាហារផ្តល់សុខភាព
- ញ៉ាំទឹកឲ្យគ្រប់គ្រាន់
រឿងដែលអ្នកជំងឺលើសសម្ពាធឈាមត្រូវតែយកចិត្តទុកដាក់ក្រោយពេលបរិច្ចាគឈាម៖
- ញ៉ាំទឹកឲ្យបានច្រើនទាំងមុន និងក្រោយពេលបរិច្ចាគឈាម
- ញ៉ាំអាហារសម្បូរជាតិដែក
- មិនត្រូវលើករបស់ធ្ងន់ៗ ឬធ្វើលំហាត់ប្រាណខ្លាំងក្លាទេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើសិនជាមានអារម្មណ៍ថាខ្សោយ គ្រាន់តែគេងមួយស្របកចាំមានអារម្មណ៍ល្អវិញគឺបានហើយ៕