ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំនួនម៉ោងដែលអ្នកគួរតែឲ្យកូនគេងឲ្យគ្រប់ ទើបកូនអ្នកអាចលូតកម្ពស់បាន ដោយមិនទាបឡើយ។ តើកូនគួរតែគេងប៉ុន្មានម៉ោងទើបគ្រប់ទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  • កូនដែលមានអាយុចាប់ពី០ខែ ដល់៣ខែ អ្នកគួរតែឲ្យកូនគេងឲ្យគ្រប់ពី១៤ ដល់១៧ម៉ោង ទើបជួយកូនឲ្យលូតកម្ពស់បាន។ ប៉ុន្តែអ្នកមិនគួរឲ្យកូនក្នុងចន្លោះពេលនេះ គេងមិនគ្រប់១១ម៉ោង ឬលើសពី១៩ម៉ោងនោះទេ។
  • កូនដែលមានអាយុចាប់ពី៤ខែ​ ដល់១១ខែ អ្នកគួរតែឲ្យគេគេងឲ្យគ្រប់ពី១២ ទៅ១៥ម៉ោង។ ប៉ុន្តែអ្នកមិនគួរឲ្យគេគេងមិនគ្រប់១០ម៉ោង ឬលើសពី១៨ម៉ោងនោះទេ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់របស់គេបាន។
  • កូនដែលស្ថិតក្នុងចន្លោះពី១ឆ្នាំ ដល់២ឆ្នាំ អ្នកគួរតែឲ្យគេគេងឲ្យបានចាប់ពី១១ ទៅ១៤ម៉ោង ហើយមិនគួរគេងតិចជាង៩ម៉ោង ឬលើស១៦ម៉ោងទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កម្ពស់កូនណាស់។
  • កូនដែលមានអាយុចាប់ពី៣ទៅ៥ឆ្នាំ អ្នកគួរតែឲ្យគេគេងឲ្យគ្រប់ពី១០ ទៅ១៣ម៉ោង ទើបកូនអាចខ្ពស់បាន។ ប៉ុន្តែបើអ្នកឲ្យគេគេងមិនគ្រប់៨ម៉ោង ឬលើសពី១៤ម៉ោង នោះកូននឹងអាចទាបបាន។
  • កូនអាយុពី៦ឆ្នាំ ដល់១៣ឆ្នាំ ម៉ោងដែលគេគួរតែគេងគឺចាប់ពី៩ ដល់១១ម៉ោង ព្រោះនៅពេលដែលកូនគេងគ្រប់ម៉ោងតាមអាយុរបស់គេ នោះគេនឹងងាយលូតកម្ពស់ណាស់។ ប៉ុន្តែ មិនគួរឲ្យកូនគេងតិចជាង៧ម៉ោង ឬច្រើនជាង១២ម៉ោងទេ។
  • កូនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់១៧ឆ្នាំ ម៉ោងដែលគ្រប់សម្រាប់អាយុចន្លោះនេះ គឺចាប់ពី៨ ដល់១០ម៉ោង ហើយមិនគួរគេងតិចជាង៧ម៉ោង ឬលើសពី១១ម៉ោងទេ ទើបអ្នកមានកម្ពស់ដែលគេស្ងើចសរសើរ ហើយចង់បានគ្រប់គ្នា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)