ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣ដែលអ្នកម្តាយមិនគួរញ៉ាំក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ថ្នាំទាំងឡាយ មិនថាថ្នាំប្រភេទណាទេ បើមិនមានការអនុញ្ញាតពីគ្រូពេទ្យ អ្នកមិនគួរញ៉ាំជាដាច់ខាត ព្រោះថ្នាំទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនក្នុងផ្ទៃ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សរសៃប្រាសាទកូនជាខ្លាំង។
  2. កាហ្វេ និងស្រា អ្នកគួរតែចៀសកុំពិសារឲ្យសោះ ព្រោះសារធាតុដែលមានក្នុងនោះ អាចធ្វើឲ្យកូនក្នុងផ្ទៃខ្វះរូបរាង ដោយលូតលាស់មិនគ្រប់ជ្រុងជ្រោយឡើយ។ ដូចនេះ អ្នកគួរតែកុំញ៉ាំឲ្យសោះ ដើម្បីសុខភាពកូនក្នុងផ្ទៃ។
  3. អ្នកម្តាយដែលមានផ្ទៃពោះ មិនគួរបរិភោគអាហារដែលផ្អាប់ទុកយូរ និងអាហារកំប៉ុងឡើយ ព្រោះអាហារទាំងពីរប្រភេទនេះ អាចធ្វើឲ្យក្រពះអ្នកម្តាយមិនស្រួល ថែមទាំងអាចធ្វើអាការៈហើមជើងអ្នកកាន់តែធ្ងន់ធ្ងរជាងមុនបានទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Loading...