ការចម្អិនអាហារគឺជារឿងសំខាន់មួយសម្រាប់មនុស្សយើងព្រោះវា វានឹងផ្តល់ភាពងាយស្រួលដល់រាងកាយក្នុងការរំលាយអាហារទាំងនោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនចៀសវាងការញ៉ាំអាហារឆ្អិនដោយសារតែ កម្តៅដែលចម្អិនអាហារទាំងនោះធ្វើឲ្យបាត់បង់ជីវជាតិរបស់អាហារ ជាពិសេសបន្លែតែម្តង។ ប៉ុន្តែមានមនុស្សជាច្រើននិយាយថា វាមិនដែលញ៉ាំអាហារឆៅល្អជាងអាហារឆ្អិតនោះទេ អញ្ចឹងគេលែងលក់ហ្គាសដាច់ហើយ។
តាមការស្រាវជ្រាវដែលបានចុះផ្សាយកាលពីឆ្នាំ ២០០៧ ក្នុងសារព័ត៌មាន The British Journal of Nutrition បានបង្ហាញថា អ្នកដែលមិនញ៉ាំអាហារឆៅអាចមានកម្រិតវីតាមីន A ធម្មតានិងមាន Beta-carotene ខ្ពស់ ប៉ុន្តែពួកគេបែរជាខ្វះជីវជាតិ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាទៅវិញ។
សារធាតុ Lycopene ត្រូវបានគេស្គាល់ថាជាសារធាតុបំពាក់ពណ៌ដល់បន្លែ និងផ្លែឈើជាពិសេសប៉េងប៉ោះ ត្របែក ឪឡឹក ល្ហុង និងម្ទេសប្លោកពណ៌ក្រហម។ មានការសិក្សាជាច្រើនបានបញ្ជាក់អំពីទំនាក់ទំនងនៃគារញ៉ាំអាហារសម្បូរសារធាតុ Lycopene នេះអាចកាត់បន្ថយការកើតជំងឺបេះដូងសរសៃឈាម និងមហារីក។
ការសិក្សាមួយកាលពីឆ្នាំ ២០០២ បានឲ្យដឹងថា ប៉េងប៉ោះដែលចម្អិនរួចអាចបង្កើនការបញ្ចេញសារធាតុ Lycopene របស់វាមកខាងក្រៅ។ ហេតុផលនោះគឺថា កម្តៅនឹងជួយបំបែកសម្បកដ៏ក្រាស់របស់ប៉េងប៉ោះ និងជួយរាងកាយបឺតស្រូបជីវជាតិរបស់វាបានកាន់តែស្រួល។ បន្លែផ្សេងៗទៀតដូចជា ការ៉ុត ផ្សិត ស្ពៃក្តោប ក៏ផ្តល់ជាអង់ទីអុកស៊ីដង់របស់វាច្រើនដែរនៅពេលចម្អិនរួច។ គេនិយាយថា បន្លែខាងអាចផ្តល់ជីវជាតិរបស់វាបានកាន់តែច្រើននៅពេលស្ងោ និងចៀសជាងការចៀនដោយប្រើខ្លាញ់។
ចំពោះអាហារមានជាតិខ្លាញ់ច្រើនៗវិញ ត្រូវបានគេស្គាល់ថាជារ៉ាឌីកាលសេរីដែលអាចផ្តល់គ្រោះថ្នាក់ដល់រាងកាយបាន ព្រោះវាអាចបំផ្លាញកោសិកាមានសុខភាពល្អរបស់យើង។ វាក៏ធ្វើឲ្យកើតជាបញ្ហាសុខភាពរ៉ាំរ៉ៃជាច្រើនទៀតដូចជា ជំងឺបេះដូង មហារីក និងភ្នែកឡើងបាយជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ការចម្អិនបន្លែខ្លះអាចនឹងធ្វើឲ្យបាត់បង់វីតាមីន C របស់បន្លែនោះ ព្រោះថាវីតាមីន C ងាយនឹងខូចណាស់នៅពេលវាប៉ះកម្តៅ ឬចម្អិនយូរ។ ប៉ុន្តែបើសិនជាអ្នកចង់បានវីតាមីន C ច្រើន អ្នកអាចជ្រើសការញ៉ាំផ្លែឈើជូរៗវិញក៏បានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត មានបន្លែផ្សេងៗទៀតដែលញ៉ាំឆៅល្អជាងឆ្អិត ជាពិសេសប្រូខូលីតែម្តង ព្រោះភាពក្តៅអាចនឹងបំផ្លាញអង់ស៊ីមល្អៗរបស់វាបាន។
សរុបសេចក្តីមក ការញ៉ាំបន្លែឆៅ និងឆ្អិតគឺមានអត្ថប្រយោជន៍របស់វារៀងៗខ្លួន ដូច្នេះមានតែអ្នកញ៉ាំទេទើបដឹងថាគួរញ៉ាំរបៀបណាដែលអាចញ៉ាំបាន និងញ៉ាំរបៀបណាគួរតែចៀសវាង៕