ការពីលើកមុន ខ្ញុំបានបង្ហាញរួចម្តងហើយអំពីការឈឺពោះក្នុងពេលមានផ្ទៃពោះទៅតាមត្រីមាសទាំងបីនៃការមានផ្ទៃពោះ ព្រមទាំងបានបកស្រាយអំពីការឈឺពោះដែលស្ថិតក្នុងលក្ខណៈធម្មតា និងមិនធម្មតា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រោយមកក៏មានមិត្តអ្នកអានយើងបានសួរបន្ថែមទៀតថា តើពេលណាទើបជាសញ្ញាគ្រោះថ្នាក់ដែលត្រូវបារម្ភ និងត្រូវការទៅជួបពេទ្យនៅពេលឈឺពោះទាំងមានផ្ទៃពោះផងអញ្ជឹង?
ខាងក្រោមនេះគឺជាលក្ខណៈនៃការឈឺពោះក្នុងពេលមានផ្ទៃពោះដែលស្រ្តីជាម្តាយផ្ទាល់ និងក្រុមគ្រួសារទាំងអស់ត្រូវបារម្ភ និងយកចិត្តទុកដាក់ឲ្យមែនទែន។
- បើសិនជាអ្នកមានបញ្ហាឈឺពោះដែលមានលក្ខណៈស្ទើរតែដូចគ្នានឹងការឈឺចាប់បែបរមួលដូចនឹងការឈឺចាប់ពេលមករដូវ ការឈឺចាប់ជាចង្វាក់ជាមួយគ្នានឹងការឡើងកន្ទួលលើស្បែក ឬមានធ្លាក់ឈាមទៀតនោះ វាអាចជាសញ្ញានៃការរលូតកូនហើយ។
- បើសិនជាការឈឺពោះនេះមានជាប់ពាក់ព័ន្ធនឹងការនោមញឹក ហើយមានអារម្មណ៍ក្រហាយនៅបង្ហួរនោម និងរមាស់ទៀតនោះ វាអាចជាសញ្ញានៃការបង្ករោគនៅផ្លូវទឹកម៉ូតហើយ។
- បើសិនជាអ្នកឈឺពោះដោយសារការកន្ត្រាក់ស្បូនមុនគ៌រអាយុ ៣៧សប្តាហ៍ ហើយការឈឺពោះនោះជាលក្ខណៈងំ និងឈឺខ្នងជាប់ រឿងនេះអាចបញ្ជាក់អំពីលក្ខណៈសម្រាលកូនមិនគ្រប់ខែហើយ។
- បើសិនជាការឈឺពោះនោះកើតជាប់រហូត និងកាន់តែខ្លាំងទៅៗ វាអាចបញ្ជាក់បានថា ជាការរបៀកសុកចេញពីជញ្ជាំងស្បូនហើយ។
- បើសិនជាការឈឺពោះខ្លាំងក្លាកើតឡើងជាមួយការធ្លាក់ឈាមនៅចន្លោះសប្តាហ៍ទី ៦ ទៅទី១០ នៃការមានផ្ទៃពោះវិញ វាក៏អាចបញ្ជាក់អំពីជំងឺកូនក្រៅស្បូនបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកធ្លាប់មានអាការៈទាំងអស់ខាងលើជាមួយគ្នានឹងការឈឺពោះទៀតនោះ យកល្អគួរតែទាក់ទងទៅគ្រូពេទ្យ និងណាត់ជួបជាមួយគាត់ឲ្យបានលឿនបំផុតតាមតែអាចធ្វើបានទៅ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855