នេះគឺជាសំណួរជាញឹកញាប់មួយដែលបងប្អូនស្រ្តីរបស់យើងតែងតែផ្ញើរសារសួរដល់យើងខ្ញុំតាមប្រព័ន្ធ Facebook Page។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះប្រហែលជាមិនមានការយល់ដឹងគ្រប់គ្រាន់នៅឡើយទេ ដូច្នេះហើយទើបខ្ញុំលើកយកធ្វើជាប្រធានបទមួយបង្ហាញលម្អិតតែម្តងទៅ។ 

ការរលូតកូនភាគច្រើនកើតឡើងមុន ឬក្រោយអាយុគ័រ ១២សប្តាហ៍ ព្រោះតែទារកមិនមានការលូតលាស់ធម្មតាដោយសារតែជំងឺហ្សែន ឬក្រូម៉ូសូមជាដើម។ 

ការរលូតកូនមិនមែនមានន័យថា អ្នកមិនអាចមានកូននៅពេលក្រោយទៀត ឬលទ្ធភាពនៃការមានកូនត្រូវបានបញ្ចប់នោះទេ។ យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់រលូតកូនចាប់ពី ២ដងឡើងទៅ គ្រូពេទ្យប្រហែលជាត្រូវពិនិត្យមើលតេស្តឈាមមួយចំនួនបន្ថែម និងរកមើលជំងឺទាក់ទងនឹងប្រព័ន្ធភាពស៊ាំធ្វើការមិនប្រក្រតីទាំងឡាយណាដែលធ្វើឲ្យទារកស្លាប់ និងរលូត។ 

ការរស់នៅក្នុងរបៀបរបបរស់នៅផ្តល់សុខភាពនឹងជួយពង្រឹងដល់ឱកាសនៃការមានផ្ទៃពោះធម្មតាក្រោយពីរលូតកូនបាន។ មានន័យថា អ្នកត្រូវតែឈប់ជក់បារី ឈប់ ឬកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង ហាត់ប្រាណជាទៀងទាត់ ញ៉ាំអាហារផ្តល់សុខភាព បន្ថយស្រ្តេស និងរក្សាទម្ងន់ឲ្យនៅកម្រិតមានសុខភាពល្អ។ 

ចំពោះរយៈពេលនៃការមានផ្ទៃពោះឡើងវិញបាននោះគឺអាស្រ័យទៅតាមសុខភាពផ្លូវកាយ និងចិត្តរបស់ស្រ្តីផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែជាទូទៅត្រឹមរយៈពេល ៣ខែក្រោយរលូតរួច គឺគ្រប់គ្រាន់នឹងការមានផ្ទៃពោះឡើងវិញហើយ ប៉ុន្តែបើអាចគួរតែថែរក្សាសុខភាពឱ្យបានល្អរហូតដល់ ៦ខែសិនទៅ។ 

យកល្អគួរតែប្រើប្រាស់ថ្នាំគ្រាប់វីតាមីន B9 ឬ Folic Acid ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាននៅពេលអ្នកចាប់ផ្តើមព្យាយាមមានផ្ទៃពោះដើម្បីកាត់បន្ថយឱកាសកូនកើតជំងឺពកឆ្អឹងខ្នង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង