មធ្យោបាយដ៏ល្អបំផុតដើម្បីកំណត់ថាអ្នកមានបញ្ហាលើសសម្ពាធឈាមឬអត់នោះគឺ តាមរយៈការវាស់សម្ពាធឈាម។ ដូច្នេះតើអ្វីទៅជាជំងឺលើសសម្ពាធឈាម? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺលើសសម្ពាធឈាម ច្រើនតែត្រូវបានគេនិយាយថា ជាឃាតករឈាមត្រជាក់។ នេះដោយសារតែជំងឺនេះមិនបង្កជារោគសញ្ញាអ្វីឲ្យអ្នកជំងឺដឹងឡើយ។
ប៉ុន្តែមានរោគសញ្ញាមួយដែលអាចបញ្ជាក់អំពិកម្រិតសម្ពាធឈាមអ្នកបាន ហើយរឿងនេះក៏ត្រូវការឲ្យអ្នកយកចិត្តទុកដាក់ស្តាប់ដោយប្រុងប្រយ័ត្នដែរ។ តើអ្នកមានដឹងទេថា ការស្តាប់លឺសម្លេងបេះដូងលោតក្នុងត្រចៀក អាចជា សញ្ញាមួយនៃជំងឺលើសសម្ពាធឈាមដែរទេ។ សម្លេងនេះនឹងលឺខ្លាំងនៅពេលអ្នកគេង ឬអង្គុយក្នុងបន្ទប់ ឬកន្លែងដែលស្ងាត់ខ្លាំង។ បញ្ហានេះត្រូវបានគេស្គាល់ថា Pulsatile Tinnitus ហើយវាអាចបង្កឡើងដោយជំងឺសរសៃឈាមនៅក ឬលើសសម្ពាធឈាមតែម្តង។
តើមានអ្វីកើតឡើងទៅនៅពេលមនុស្សម្នាក់មានជំងឺលើសសម្ពាធឈាម?
នៅពេលមនុស្សម្នាក់មានជំងឺលើសសម្ពាថឈាម ឈាមដែលហូរកាត់សរសៃឈាមអាក់ទែនៅករ ដែលវារត់តាមត្រចៀក នឹងមានសម្ពាធបុកខ្លាំង។ នេះហើយគឺជាអ្វីដែលធ្វើឲ្យអ្នកស្តាប់លឺសម្លេងបេះដូង។ សម្លេងនេះប្រហែលជាលឺដូចជា ខ្ទក់ៗ ឬបុកផឹបៗ។ អ្នកជំងឺប្រហែលជាលឺសម្លេងនេះនៅត្រចៀកម្ខាង ឬទាំងសងខាង។
ជាទូទៅ Pulsatile Tinnitus មិនគ្រាន់តែជាអ្វីដែលត្រូវបារម្ភ និងមិនមែនជាសញ្ញាដែលថ្លង់ទេ តែវាអាចជាបញ្ហាដ៏សំខាន់មួយដែលអ្នកត្រូវទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាល។ សម្រាប់គម្រោងព្យាបាលដ៏សំខាន់ដើម្បីបន្ថយសម្លេងក្នុងត្រចៀកនេះគឺគ្រប់គ្រងសម្ពាធឈាមឲ្យបាន។ មានន័យថា អ្នកត្រូវតែផ្លាស់ប្តូររបៀបរស់នៅដើម្បីបញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាការធ្វើបែបនេះមិនជោគជ័យទេ អ្នកត្រូវតែទៅជួបពេទ្យដើម្បីព្យាបាលហើយ៕