តាមការសិក្សាថ្មីមួយបានឲ្យដឹងថា មានបាក់តេរីមួយប្រភេទដែលធ្វើឲ្យកើតជំងឺអញ្ចាញធ្មេញ ហើយក៏ជាដើមហេតុនាំឲ្យកើតជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បាក់តេរីដែលធ្វើឲ្យកើតជំងឺអញ្ចាញធ្មេញត្រូវបានគេរកឃើញថាជាមូលហេតុនាំឲ្យមានភាពភ្លេចភ្លាំងច្រើន។
តាមការសិក្សាមួយដែលធ្វើឡើងដោយ National Institute of Dental and Craniofacial Research បានឲ្យដឹងថា ៨.៥២ភាគរយនៃមនុស្សធំអាយុចន្លោះ ២០ ទៅ ៦៤ឆ្នាំ ក្នុងសហរដ្ឋអាមេរិកមានជំងឺរលាកជុំវិញធ្មេញ ឬជំងឺអញ្ចាញធ្មេញ។ តាមអំណះអំណាងថ្មីបានឲ្យដឹងថា បាក់តេរីដែលចូលរួមធ្វើឲ្យរលាកអញ្ចាញធ្មេញ ក៏ជាដើមហេតុនាំឲ្យកកកុញប្រូតេអ៊ីនដែលជាជាតិពុលក្នុងខួរក្បាលដែរ ដែលនេះជាមូលហេតុនាំឲ្យកើតជំងឺភ្លេចភ្លាំងពេលចាស់ជរា។
តើអ្វីទៅជាជំងឺអញ្ចាញធ្មេញ?
ជំងឺនេះត្រូវបានគេស្គាល់មួយទៀតគឺរលាកអញ្ចាញធ្មេញដែលជាទម្រងស្រាល ហើយកើតឡើងនៅពេលបាក់តេរីមានការកកកុញក្នុងកំណកធ្មេញ និងបង្កជាការរលាក ហូរឈាម និងសឹកអញ្ចាញធ្មេញ។ បើសិនវាវិវឌ្ឈន៍ទៅជាធ្ងន់ធ្ងរជាងនេះ វានឹងក្លាយទៅជាជំងឺរលាកជុំវិញធ្មេញឬហៅថា Periodontitis ហើយក៏អាចធ្វើឲ្យបាក់ធ្មេញ និងកើតជាអាប់សែបានដែរ។
តើបាក់តេរីអ្វីដែលបង្កើភាពពុលដល់ខួរក្បាល?
បាក់តេរីសំខាន់ដែលនាំឲ្យកើតជំងឺអញ្ចាញធ្មេញឈ្មោះ Porphyromonas Gingivalis ប្រហែលជាដើមហេតុនៃជំងឺភ្លេចភ្លាំងពេលចាស់ជរា។ វាជាប្រភេទបាក់តេរី Gram-negative រស់នៅក្នុងមាត់ដោយមិនត្រូវការអុកស៊ីសែន ហើយក៏បង្កើតជាជំងឺអញ្ចាញធ្មេញទៀតដែ។ អ្នកស្រាវជ្រាវក៏បានសម្គាល់ឃើញថា វត្តមានរបស់បាក់តេរីមួយនេះក៏មានក្នុងខួរក្បាលរបស់អ្នកជំងឺភ្លេចភ្លាំងពេលចាស់ជរាផងដែរ។
តើគួរធ្វើម៉េចដើម្បីបង្ការជំងឺភ្លេចភ្លាំងពេលចាស់ជរា?
អ្នកស្រាវជ្រាវកំពុងតែធ្វើការបង្កើតជាវ៉ាក់សាំងពិសេស Anti-toxin សម្រាប់មេរោគ P.gingivalis ប៉ុន្តែវាកំពុងតែស្ថិតក្នុងការស្រាវជ្រាវច្រើនឆ្នាំខាងមុខទៀត។ ប៉ុន្តែអ្វីដែលជាជម្រើសល្អបំផុតពេលឥឡូវនេះគឺធ្វើយ៉ាងណាស់ចៀសវាងការកើតជំងឺអញ្ចាញធ្មេញទៅបានហើយ តាមរយៈរបៀបដូចខាងក្រោមនេះ៖
- ចូរសម្អាតធ្មេញមួយថ្ងៃពីរដង និងប្រើអំបោះសម្រាប់សម្អាតចន្លោះធ្មេញ
- ចៀសវាងការដុសសម្អាតធ្មេញខ្លាំងព្រោះវាអាចជាវិធីជួយឲ្យបាក់តេរីចូលក្នុងចរន្តឈាមបាន
- នៅពេលដែលធ្មេញមានកំណកខ្លាំងជាប់ ចូរកុំព្យាយាមបំបាត់វាដោយខ្លួនឯង តែត្រូវទៅជួបពេទ្យដើម្បីសម្អាតវិញ
- ចូរទៅជួបពេទ្យធ្មេញដើម្បីសម្អាតជារៀងរាល់ ៣ខែម្តង ឬ ២ឆ្នាំម្តងទៅតាមសុខភាពធ្មេញ និងការណែនាំរបស់ពេទ្យធ្មេញ
- ចៀសវាងការជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ត្រូវមានរបបអាហារដែលផ្តល់សុខភាព៕