តើអ្នកមានដឹងទេថា គ្រាន់តែញ៉ាំម្ទេសទៀងទាត់ ប្រហែលជាអាចជួយឲ្យមានអាយុវែងបាន។ ដូច្នេះគ្រប់គ្នាគួរតែព្យាយាមបន្ថែមម្ទេសខ្លះទៅក្នុងរបបអាហារផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំម្ទេសមិនគ្រាន់តែប្តូររសជាតិអាហារទេ តែការញ៉ាំវាច្រើនក៏អាចជួយឲ្យអាយុវែងជាងមុន និងមានសុខភាពកាន់តែល្អជាងមុនដែរ។ 

យោងទៅតាមការសិក្សាជាច្រើននាសម័យបច្ចុប្បន្នបានស្រាវជ្រាវឃើញប្រយោជន៍ចំពោះសុខភាពជាច្រើននៃការញ៉ាំម្ទេស។ គ្រឿងផ្សំធ្វើម្ហូបមួយនេះត្រូវបានគេប្រាប់ថា មានផ្ទុកទៅដោយសារធាតុគីមីជាច្រើនដែលមានប្រយោជន៍ដូចជា ប្រឆាំងនឹងមេរោគ និងមានអង់ទីអុកស៊ីដង់ផងដែរ។ អ្នកវិទ្យាសាស្រ្តជនជាតិចិនបានឲ្យដឹងថា ការញ៉ាំម្ទេសច្រើនៗអាចបន្ថយការឆាប់ស្លាប់បាន។ 

ការសិក្សាមួយដែលធ្វើឡើងដោយ University of Vermont (UVM) ដែលមានជនជាតិអាមេរិកច្រើនជាង ១៦០០០នាក់ ហើយក៏មានការតាមដានទៅលើរបៀបរស់នៅ និងសុខភាពរបស់ពួកគេរយៈពេល ២៣ឆ្នាំផងដែរ។ អ្នកចូលរួមសិក្សាទាំងអស់ត្រូវបានបែងចែកជាក្រុម ទៅតាមចំនួនម្ទេសដែលពួកគេបានញ៉ាំដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកចូលរួមដែលបានញ៉ាំម្ទេសច្រើនៗឃើញថា មិនងាយស្លាប់ឡើយ ដោយសារតែពួកគេមានកម្រិតសារធាតុផ្តល់ប្រយោជន៍ល្អដល់សុខភាពច្រើន៕

Loading...