ក្រោយពេលដែលរៀបការរួច មានកត្តាមួយចំនួនដែលអាចធ្វើឲ្យស្វាមីអ្នកងាយបែកចិត្ត។ ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលរៀបការរួច អ្នកមិនគួរឲ្យស្វាមីអ្នករស់នៅដូចជាក្នុងសណ្ឋាគារទេ ដោយកិច្ចការក្នុងផ្ទះអ្នកធ្វើគ្រប់បែបយ៉ាង។ នៅពេលដែលគេរស់នៅដូចជាស្តេច ហើយមិនបានបញ្ចេញកម្លាំងបន្តិចទាល់តែសោះ វានឹងអាចធ្វើឲ្យគេបែកចិត្តបាន ព្រោះគេមិនដឹងពីរសជាតិនៃការលំបាកទេ។ ដូចនេះអ្នកគួរតែឲ្យគេជួយធ្វើការងារខ្លះ ទើបគេគ្មានពេលចេញទៅក្រៅធ្វើរឿងផ្តេសផ្តាស។
  2. ទោះបីជាអ្នករៀបការរួចក៏ដោយ ក៏អ្នកគួរតែបំពេញកិច្ចការក្រុមហ៊ុនឲ្យបានល្អ។ ម្យ៉ាងទៀតអ្នកត្រូវមានទំនាក់ទំនងជាមួយមិត្តភក្តិ ទើបស្វាមីអ្នកមិនធុញទ្រាំជាមួយអ្នក។ នៅពេលដែលអ្នកចាយលុយគេច្រើន គេនឹងកាន់តែមានអំណួតចំពោះខ្លួនឯង។ ដូចនេះអ្នកគួរតែរកលុយដោយខ្លួនឯង មិនត្រូវពឹងគេច្រើនឡើយ។
  3. ចុងក្រោយ អ្នកមិនគួរលះបង់ច្រើនដើម្បីស្វាមីអ្នកទេ ព្រោះនៅពេលដែលលះបង់ច្រើន អ្នកនឹងមិនអាចរស់នៅដោយសប្បាយចិត្តឡើយ ហើយយូរទៅមានតែធ្វើឲ្យបុរសមើលស្រាលតែប៉ុណ្ណោះ ដោយគេគិតថានេះជារឿងដែលអ្នកគួរតែធ្វើ។ ដូចនេះអ្នកគួរតែចេះស្រឡាញ់ខ្លួនឲ្យបានច្រើន ទើបអ្នកអាចទទួលបានការយកចិត្តទុកដាក់ពីស្វាមីអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)