នៅពេលដែលអ្នកញ៉ាំល្ពៅរួច អ្នកមិនគួរពិសារអាហារមួយចំនួនទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះតើមិនគួរញ៉ាំអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនអាចញ៉ាំល្ពៅជាមួយដំឡូងផ្អែមបានឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈហើមពោះ ឬឈឺពោះជាដើម។
  2. អ្នកមិនគួរពិសារល្ពៅជាមួយសាច់ពពែបានទេ ព្រោះវាអាចធ្វើឲ្យអ្នកក្តៅក្នុង។ ជាហេតុដែលអាចធ្វើឲ្យអ្នកទល់លាមកបាន។
  3. អ្នកក៏មិនអាចបរិភោគជាមួយទឹកខ្មេះបានដែរ ព្រោះវាអាចធ្វើឲ្យសារធាតុចិញ្ចឹមក្នុងរាងកាយអ្នកធ្លាក់ចុះ។
  4. អ្នកក៏មិនអាចពិសារជាមួយពុទ្ធ្រាក្រហមដែរ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ ថែមទាំងអាចបំផ្លាញវីតាមីនសេក្នុងរាងកាយអ្នកទៀតផង។
  5. អ្នកក៏មិនអាចញ៉ាំជាមួយក្តាមបានដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នក។
  6. ល្ពៅក៏មិនអាចពិសារជាមួយបង្គារបានដែរ ព្រោះវាអាចធ្វើឲ្យអ្នកកើតមានអាការៈផ្សេងៗដោយមិនដឹងខ្លួន។
  7. ជាពិសេសគឺមិនអាចពិសារជាមួយម្ទេសតែម្តង ព្រោះវាអាចបំផ្លាញវីតាមីនសេក្នុងរាងកាយអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)