ការញ៉ាំទឹកគឺជាវិធីសាស្រ្តដ៏អស្ចារ្យមួយដើម្បីទទួលបានសុខភាពល្អ មិនខ្វល់ថាអ្នកមានផ្ទៃពោះឬអត់ទេ។ ការញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃគឺជាតម្រូវការដើម្បីថែរក្សារាងកាយ និងមុខងារសរីរាង្គក្នុងខ្លួន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ក្នុងពេលមានផ្ទៃពោះ គួរតែបង្កើនការញ៉ាំទឹកបន្ថែមទៀតផង ព្រោះរាងកាយត្រូវការទឹកបន្ថមដើម្បីសម្របខ្លួននឹងការប្រែប្រួលទាំងឡាយក្នុងពេលមានផ្ទៃពោះ។ 

ការញ៉ាំទឹកក្តៅឧណ្ហៗក្នុងពេលមានផ្ទៃពោះគឺជាវិធីសាស្រ្តដ៏មានសុវត្ថិភាពបំផុតសម្រាប់ពួកគេ ដរ៉ាបណាទឹកនោះមិនក្តៅពេក។ ការញ៉ាំទឹកក្តៅឧណ្ហៗក្នុងពេលមានផ្ទៃពោះគឺមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពស្រ្តីមានផ្ទៃពោះដូចជា៖ 

  • ការញ៉ាំទឹកក្តៅឧណ្ហៗនៅពេលព្រឹក នឹងជួយដល់ចលនារបស់ពោះវៀន។ ជាតិពុលក្នុងរាងកាយក៏ច្រោះចេញនៅពេលនេះដែរ​។
  • ជួយទប់ស្កាត់ការក្រហាយដើមទ្រូង និងគ្រប់គ្រងការចាញ់កូន
  • ការទល់លាមក ឬហើមពោះគឺជាបញ្ហាដែលកើតមានជាញឹកញ៉ាប់ចំពោះស្រ្តីមានផ្ទៃពោះ ហើយការញ៉ាំទឹកក្តៅឧណ្ហៗនឹងជួយដោះស្រាយរឿងនេះបាន។ 
  • ជួយឲ្យមានកម្លាំងថាមពល និងចៀសផុតពីអារម្មណ៍ខ្ជិលផងដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ការញ៉ាំទឹកក្តៅឧណ្ហៗនឹងជួយដល់ការរំលាយអាហារ ពង្រឹងដល់របត់ឈាមរត់ និងប្រឆាំងការអស់កម្លាំង
  • ទឹកក្តៅឧណ្ហៗក៏ជួយព្យាបាលជំងឺផ្តាសាយ និងក្អកផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង