តើអ្នកធ្លាប់ព្យាយាមយកកូន ហើយមិនបានសម្រេចដែរទេ? ការញ៉ាំអាហារសម្បូរជីវជាតិអាចជួយអ្នកបាន ជាពិសេសប្រព័ន្ធប្រដាប់បន្តពូជឲ្យកាន់តែមានសុខភាពល្អ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលពោរពេញទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗ ដែលត្រូវបានគេរកឃើញថា ជួយបង្កើនសុខភាពមេជីវិតញី និងឱកាសនៃការមានផ្ទៃពោះផងដែរ៖
- សណ្តែក៖ សម្បូរជាតិដែក ដែលអាចបង្កើនសុខភាពមេជីវិតញីកាន់តែល្អ
- ផ្លែចេក៖ មានវីតាមីន B6 ដែលអាចជួយពង្រឹងដល់សុខភាពភ្នាស់នៅកម្រាលស្បូន និងបន្ថយឱកាសនៃការរលូតកូនផង
- ស៊ុត៖ មានប្រូតេអ៊ីនខ្ពស់សម្រាប់ជំរុញដល់ឱកាសនៃការមានផ្ទៃពោះ ព្រមទាំងមានវីតាមីន D សម្រាប់រក្សាការមករដូវឲ្យទៀងទាត់
- ត្រី៖ ត្រីប្រភេទសាលម៉ុង ធូណា និងសាឌីនមានប្រយោជន៍ច្រើនណាស់សម្រាប់ស្រ្តីដែលកំពុងតែព្យាយាមមានផ្ទៃពោះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ផ្លែប័រ៖ ផ្លែឈើមួយនេះជួយពង្រឹងដល់ភាពទៀងទាត់របស់វដ្តរដូវ ហើយវីតាមីន D របស់វានឹងជួយឲ្យឆាប់មានឱកាសនៃការមានផ្ទៃពោះថេមទៀត៕