ការឈឺចាប់ក្នុងពេលមានផ្ទៃពោះគឺជារឿងកើតមានជាញឹកញាប់។ ដោយសារតែរាងកាយព្យាយាមសម្របខ្លួនសម្រាប់ជីវិតថ្មីមួយទៀតដែលកំពុងតែលូតលាស់ វាអាចនឹងធ្វើឲ្យមានការប្រែប្រួលមួយចំនួនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្ថិតក្នុងលក្ខណៈនេះ អ្នកប្រហែលជាមានភាពមិនស្រួលក្នុងខ្លួន ឬមិនមានផាសុកភាពមួយចំនួនតូច។ ប៉ុន្តែ វាគឺជារឿងធម្មតាមួយហើយសម្រាប់អ្នកដែលត្រូវបារម្ភអំពីការឈឺចាប់នោះ។ ដោយសារតែអ្នកមិនអាចបែកចែកការឈឺចាប់ណាមួយថាមានគ្រោះថ្នាក់ ឬអត់នោះ ការឈឺពោះប្រហែលជាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកភ័យខ្លាច និងបារម្ភអំពីសុវត្ថិភាពកូនក្នុងផ្ទៃហើយ។ តើការឈឺចាប់បែបនេះមានអ្វីខ្លះទៅ?
ការឈឺចាប់បែបរមួលៗ
ក្នុងពេលមានផ្ទៃពោះភ្លាម ការឈឺក្រពះទំនងជាកើតមានជាញឹកញាប់បំផុត។ នៅពេលរាងកាយមានការប្រែប្រួល វាក៏អាចមានអាការៈឈឺចាប់បែបរមួលៗនេះដែរ។ មានន័យថា ស្បូនត្រូវការយឺត និងសរីរាង្គផ្សេងៗក្នុងពោះក៏ត្រូវផ្លាស់ប្តូរទីកន្លែងខ្លះដែរ។ យ៉ាងណាមិញ បើសិនជារឿងនេះកើតឡើងខ្លាំងជាងការឈឺចាប់ក្នុងពេលមករដូវ វាគួរតែដល់ពេលទៅជួបពេទ្យហើយ។
ហើមពោះ
បើសិនជាអ្នកមានផ្ទៃពោះ អ្នកនឹងដឹងថាគួរនិយាយអំពីអ្វីហើយ។ ការហើមពោះក្នុងពេលមានផ្ទៃពោះគឺជាបញ្ហាដ៏ធំមួយចំពោះស្រ្តីភាគច្រើន។ នៅពេលដែលការកើនឡើងនៃអ័រម៉ូនប្រូជេស្តេរ៉ូនក្នុងខ្លួន ស្រ្តីមានផ្ទៃពោះគ្រប់រូបនឹងមានបញ្ហានេះហើយ ព្រោះវាទៅបន្ថយការងាររបស់ផ្លូវរំលាយអាហារ។ ការទល់លាមកក៏ជាបញ្ហាមួយដ៏ចំបងសម្រាប់ស្រ្តីមានផ្ទៃពោះដែរ។ ដូច្នេះចូរព្យាយាមញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារសម្បូរជាតិសរសៃ។
ការឈឺចាប់ដោយសារសរសៃក្នុងស្បូន
ការឈឺចាប់ប្រភេទនេះច្រើនតែកើតមានជាញឹកញាប់ក្នុងត្រីមាសទីពីរ។ អ្នកទំនងជាមានការឈឺចាប់ដូចគេចាក់ ឬឈឺអួលៗក្នុងពោះផ្នែកខាងក្រោម។ ជាធម្មតា ស្បូនគឺមានសរសៃចងពីរសម្រាប់ទ្រទ្រង់ដល់ភាពនៅហ្នឹងរបស់វា តែក្នុងពេលមានផ្ទៃពោះ ស្បូនគឺត្រូវរីកធំ ដូច្នេះវានឹងធ្វើឲ្យសរសៃនេះទៅជាតឹងទៅៗ រហូតដល់ឈឺចាប់បាន។ ដូច្នេះគ្រាន់តែការធ្វើចលនាភ្លាមៗដូចជា កណ្តាស ក្អក ឬរមៀលលើគ្រែបន្តិចក៏អាចធ្វើឲ្យសរសៃនេះតឹង និងបង្កជាការឈឺចាប់បានដែរ។ ការហាត់ប្រាណ ឬហាត់យូហ្គាក្នុងពេលមានផ្ទៃពោះអាចជួយបំបាត់ការឈឺចាប់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យ៉ាងណាមិញ ចូរចៀសវាងការធ្វើចលនា និងផ្លាស់ប្តូរជំហរភ្លាមៗ៕