សុខភាពលិង្គមានសារៈសំខាន់ដូចគ្នានឹងសុខភាពទូទៅដែរ ហើយវាក៏រឹងតែសំខាន់ក្នុងការជំរុញដល់ភាពឡើងរឹង ការចេញទឹកកាម និងការបន្តពូជ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រាល់បញ្ហាលើលិង្គអាចជាសញ្ញាមួយនៃជំងឺទូទៅនៅពីក្រោយ។ រាល់បញ្ហាសុខភាពដែលប៉ះពាល់ដល់លិង្គ ក៏អាចប៉ះពាល់ដល់កន្លែងផ្សេងៗនៃរាងកាយ រហូតដល់បង្កជាស្រ្តេស ឬបញ្ហាទំនាក់ទំនង និងគ្រោះថ្នាក់ដល់ទំនុកចិត្តលើខ្លួនឯងថែមទៀត។ ចូរយល់ដឹងអំពីរោគសញ្ញានៃបញ្ហាលិង្គ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារសុខភាពលិង្គ។ 

ចូរពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនបំផុតបើសិនជាអ្នកមានអាការៈដូចខាងក្រោមនេះ៖

  • ផ្លាស់ប្តូររបៀបនៃការចេញទឹកកាម
  • ហូរឈាមក្នុងពេលនោម ឬចេញទឹកកាម
  • មានឬស ដុំ ដំបៅ ឬកន្ទួលរមាស់នៅលើលិង្គ ឬតំបន់ប្រដាប់ភេទ
  • លិង្គបត់ខ្លាំង ឬកោងខ្លាំងដែលធ្វើឲ្យឈឺចាប់ ឬរំខានដល់សកម្មភាពផ្លូវភេទ
  • មានអារម្មណ៍ក្រហាយៗនៅពេលនោម
  • មានហូរទឹករំអិលចេញពីលិង្គ
  • មានការឈឺចាប់ខ្លាំងក្រោយពីរងរបួសលើលិង្គ
  • ចំណង់ផ្លូវភេទស្រាប់តែតន់ហន់ខ្លាំង ជាពិសេសបុរសវ័យចំណាស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • មានការថយចុះចំណង់ផ្លូវភេទគួរឲ្យកត់សម្គាល់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង