Join with Health.com.kh on Telegram

ការគេងជាមួយនឹងការចុចទូរស័ព្ទឆ្លាតវៃ មើលអ៊ីម៉ែល លេងបណ្តាញសង្គម ឆាត ឬលេងហ្គេម ទំនងជាកើតឡើងភាគច្រើនលើយុវវ័យសម័យទំនើបនេះ ហើយវាក៏ស្ទើរតែជាទម្លាប់ធម្មតាទៅហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលបញ្ឈប់ទម្លាប់នេះ និងគិតថា វាប៉ះពាល់ដល់សុខភាព។ ប៉ុន្តែវាគឺជារឿងពិត ហើយអ្នកក៏គួរតែយល់ដឹងអំពីរឿងនេះដែរ។ ខាងក្រោមនេះគឺជាផលប៉ះពាល់មួយចំនួន នៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃក្នុងពេលកំពុងតែគេង ហើយក៏ជារឿងដែលអ្នកត្រូវពិចារណាឡើងវិញលើការលះបង់ទម្លាប់នេះដែរ។

វាកំពុងតែបំផ្លាញកោសិកាខួរក្បាល

ការចំណាយពេលច្រើនលើទូរស័ព្ទមុនពេលគេង នឹងធ្វើឲ្យរំខានដល់ខួរក្បាលលើការជំរុញដល់ភាពស្រស់ស្រាយក្នុងអារម្មណ៍។ ក្នុងរយៈពេលខ្លីមួយ អ្នកអាចនឹងសម្គាល់ដឹងថា ការចងចាំគឺមិនសូវល្អសោះ។ បន្ទាប់មក សមត្ថភាពក្នុងការផ្ចង់អារម្មណ៍ក៏ត្រូវថយចុះដែរ។ ចុងក្រោយ ការគិត និងដោះស្រាយបញ្ហាគឺមានភាពប៉ះពាល់តែម្តង។ 

ធ្វើឲ្យគេងមិនលក់

ពន្លឺភ្លើងចេញពីអេក្រង់ទូរស័ព្ទអាចធ្វើឲ្យមានបញ្ហាលើការងងុយគេងបាន ព្រោះវានឹងទៅទប់ស្កាត់អ័រម៉ូន Melatonin ដែលជំរុញដល់ការងងុយគេង។ 

នៅពេលការគេងមានការថយចុះសុខភាពរាងកាយក៏ចុះទ្រត់ទ្រោមដែរ

ទម្លាប់នៃការញៀនប្រើទូរស័ព្ទមុនពេលគេង វានឹងប៉ះពាល់ដល់ការផលិតអាំងស៊ុយលីន ដែលជាហេតុនាំឲ្យអ្នកមានអារម្មណ៍ឃ្លានកាន់តែខ្លាំង និងឡើងទម្ងន់។ រឿងនេះក៏ធ្វើឲ្យមានអារម្មណ៍អស់កម្លាំងគ្រប់ពេលផងដែរ។ 

គេងមិនបានគ្រប់គ្រាន់

ពិតណាស់ ផលវិបាកនៃការសម្លឹងមើលទូរស័ព្ទមុនពេលចូលគេង គឺថា វាធ្វើឲ្យការគេងមានការថយចុះ។ ប៉ុន្តែជាធម្មតា អ្នកនៅតែអាចភ្ញាក់ពីគេងនៅម៉ោងដដែល ទោះបីជាគេងមិនបានទៀងពេលក៏ដោយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះនឹងធ្វើឲ្យអស់កម្លាំង ឆេវឆាវ និងពិបាកធ្វើការងារប្រចាំថ្ងៃ។ 

ឆ្លងតាមការបកស្រាយខាងលើ តើវាមានន័យថា អ្នកមិនត្រូវប្រើ ឬចុចទូរស័ព្ទសោះតែម្តងមុនពេលគេង? មិនមែនអញ្ចឹងទេ។ ប៉ុន្តែរឿងនេះគ្រាន់តែជាអំណះអំណាងដែលបញ្ជាក់ថា អ្នកគួរតែកែប្រែទម្លាប់នេះដើម្បីឈានទៅរកសុខភាពកាន់តែល្អវិញ៕