ភាពតានតឹង គេងមិនគ្រប់ ទទួលទានអាហារគ្មានសុខភាពល្អមិនត្រឹមតែជះឥទ្ធិពលចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកើនទម្ងន់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ក្រៅពីធ្វើការលំហាត់ប្រាណហើយនោះ ការជ្រើសរើសអាហារត្រឹមត្រូវមកទទួលទានក៏ជួយអោយស្រកទម្ងន់
គួរអោយកត់សម្គាល់។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលជួយដុតបំផ្លាញជាតិខ្លាញ់បានឆាប់រហ័ស ៖ 

១. ត្រីសាលម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ប្រូតេអ៊ីន សារធាតុ astaxanthin និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយអោយស្រកទម្ងន់បានឆាប់ ហើយថែមទាំងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតដោយមិនបន្ថែមជាតិខ្លាញ់។

២. ក្រូចថ្លុង

ប្រសិនបើអ្នកព្យាយាមសម្រកទម្ងន់ ផ្លែក្រូចថ្លុង គឺអាចជួយពន្លឿនដំណើរការនៃការស្រកនៃទម្ងន់បាន។ ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹម
តែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ។

៣. ខ្ញី

ជាភ្នាក់ងារ thermogenic ដែលមានប្រសិទ្ធិភាពបង្កើនការរំលាយអាហារនិងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។ ដូច្នេះប្រសិនបើអ្នកចង់ស្រកខ្លាញ់ក្បាលពោះបានឆាប់កុំភ្លេចបន្ថែមខ្ញី ឬតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។

៤. តែបៃតង

ជាប្រភពដ៏ប្រសើរនៃវីតាមីន A B B5 D C E H និង K រួមទាំងម៉ង់កាណែស chromium 
ជាតិស័ង្កសី កាហ្វេអ៊ីន និងសេលេញ៉ូម ព្រមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់និងកាឡូរីបានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការទទួលទានតែបៃតង ៥ ពែងក្នុងមួយថ្ងៃអាចជួយអោយអ្នកស្រកទម្ងន់បានច្រើនជាងធម្មតាទ្វេដង។

៥. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់សុខភាពល្អ, ជាតិសសៃ ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ដែលជួយក្នុងការសម្រកទម្ងន់បានយ៉ាងប្រសើរ។ វាជួយទប់ស្កាត់ចំណង់អាហារ និងជួយអោយឆ្អែតបានយូរ។ ដូច្នេះកុំភ្លេចបន្ថែមគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៦. ផ្កាខាត់ណាខៀវ

ក្រៅពីលក្ខណៈសម្បត្តិទប់ស្កាត់ជំងឺមហារីក ផ្កាខាត់ណាខៀវក៏ប្រសើរជួយក្នុងការសម្រកទម្ងន់ផងដែរតាមរយៈជាតិសសៃខ្ពស់ ប៉ុន្តែកាឡូរីទាបដែលវាមានផ្ទុក។

៧. ត្របែក

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន ជាតិសសៃ និងវីតាមីន ប៉ុន្តែកាឡូរីទាបនិងគ្មានកូឡេស្តេរ៉ូល
ដែលធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។

៨. ផ្លែបឺរ

មានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រក
ទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើអោយអ្នកឆាប់ឆ្អែត និងបានយូរផងដែរ៕