ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការសម្អាតទ្វារមាសក្នុងកំឡុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកគួរតែជ្រើសរើសខោក្នុងដែលមានសាច់ក្រណាត់ទន់ ហើយឧស្សាហ៍បោកសម្អាត។ ជាពិសេស អ្នកគួរតែផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ ជាពិសេស អ្នកមិនគួរបោកខោក្នុង និងខោអាវ រួមទាំងស្រោមជើងជាមួយគ្នាឡើយ ព្រោះអាចឆ្លងមេរោគចូលទៅក្នុងស្បូនអ្នកបាន។ ក្រោយពេលដែលអ្នកបោករួច អ្នកគួរតែហាលក្រោមពន្លឺថ្ងៃ ហើយកន្លែងដែលមានខ្យល់ ទើបអាចសម្លាប់មេរោគបានល្អ។
  2. អ្នកគួរតែលាងសម្អាតទ្វារមាសអ្នកឲ្យបានល្អ ដោយសម្អាតរាល់ថ្ងៃ ប៉ុន្តែមិនអាចប្រើសាប៊ូសម្អាតនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នកបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែសម្អាតតាមវិធីទាំងនេះ ដើម្បីអាចរក្សាអនាម័យទ្វារមាសរបស់អ្នក ដោយគ្មានមេរោគអ្វីអាចឆ្លងចូលបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)