​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឲ្យដឹងថា គ្រាន់តែ​ញ៉ាំ​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់​ប្រហែលជា​មាន​ប្រសិទ្ធភាព​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បានល្អ​ជាង​ការ​ញ៉ាំ​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើន​ដង​។ សេចក្តីរាយការណ៍​នេះ​ផ្តោត​សំខាន់​ទៅលើ​ការសិក្សា​ដ៏​តូច​មួយ​ដែល​បាន​រកឃើញថា នៅ​ពេល​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ញ៉ាំ​អាហារ​ពីរ​ដង​ក្នុង​មួយថ្ងៃ ពួកគេ​បាន​ស្រក​ទម្ងន់​ច្រើន ហើយក៏​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ដែរ​នៅ​ចុង​សប្តាហ៍​ទី ១២ ជាង​អ្នក​ដែល​បាន​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​អ្នក​ធាត់ និង​ធាត់​ជ្រុល​ប្រមាណ ៥៤​នាក់ ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ ហើយក៏​បាន​តាមដាន​ទៅលើ​របប​អាហារ​ពីរ​ប្រភេទ​រយៈពេល ១២​សប្តាហ៍​។ របប​អាហារ​ទាំងពីរ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​នូវ​ចំនួន​កាឡូរី​ដូចគ្នា គឺ ៥០០​កា​ឡូរី ដែល​វា​តិច​ជាង​តម្រូវការ​របស់​មនុស្ស​ម្នាក់ៗ​ក្នុង​មួយ​ថ្ងៃ​ថែមទៀត​ផង​។

​ដោយសារតែ​ការ​សិក្សា​នេះ​មាន​រយៈពេល​ខ្លី និង​តូចតាច ហើយ​វា​ជា​ការជ្រើសរើស​ក្រុមមនុស្ស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ជា​អ្នក​ដែល​នឹង​ចង់​បង្កើត​នូវ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ខ្លួនឯង​ថែមទៀត​ផង​។  ដូច្នេះ​យក​ល្អ​គួរតែ​សម្គាល់ថា អ្នក​ដែល​ស្ថិត​ក្នុង​ការសិក្សា​នេះ​បាន​នៅ​បន្ត​លេបថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ដូច​ធម្មតា​ដដែល​ក្នុងពេល​កំពុង​តែ​សិក្សា​។

​លទ្ធផល​នៃ​ការសិក្សា​នេះ​ត្រូវ​មាន​ការ​បញ្ជាក់បន្ថែម​ជាមួយ​នឹង​ការសិក្សា​ធំ​ជាង​នេះ និង​មាន​រយៈពេល​យូរ​ជាង​នេះ ជា​ពិសេស​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ចូលរួម​ដែរ​។ ខណៈពេល​ដែឡ​លទ្ធផល​នេះ​អាច​ប្រើ​លើ​អ្នក​ដែល​គ្មាន​ជំងឺ​ទឹកនោម​ផ្អែំ​ដែរ​នោះ​ដូច្នេះ​វាក៏​មិនទាន់​ច្បាស់លាស់​ដែរ​។ បើសិនជា​អ្នក​មាន​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​មិនបាន​ល្អ អ្នក​មិនគួរណា​បង្កើត​នូវ​ការផ្លាស់ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ដោយ​មិន​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង