ជំងឺមហារីក ជាបញ្ហាសុខភាពដ៏គួរអោយព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការបែបសាមញ្ញច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយ
ហានិភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជាការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួរទទួលទានដើម្បីប្រយុទ្ធប្រឆាំងជំងឺមហារីក ៖
១. ឆៃថាវ
មានផ្ទុកសារធាតុ anthocyanins និង phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ លើសពីនេះទៅទៀត ឆៃថាវក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលការពារទប់ស្កាត់ការបំផ្លាញ DNA ក្នុងកោសិកាពីសំណាក់រ៉ាឌីកាល់សេរីទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។
២. ផ្កាខាត់ណាខៀវ
នោះក៏ព្រោះតែបន្លែនេះមានផ្ទុកនូវសមាសធាតុ glucosinolates ដែលបង្កើតអង់ស៊ីមការពារក្នុងរាងកាយ។ ហើយមួយក្នុងចំណោមអង់ស៊ីមជាច្រើនដែលមានផ្ទុកក្នុងផ្កាខាត់ណាខៀវ គឺ sulforaphane ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកដោយកម្ចាត់នូវសារធាតុគីមីផ្សេងៗដែលបង្កជំងឺមហារីកចេញពីរាងកាយ។ Sulforaphane ក៏ប្រឆាំងនឹងកោសិកាមហារីក ហើយរារាំងការលូតលាស់នៃដុំសាច់ផងដែរ។
៣. តែបៃតង
សារធាតុជាច្រើនដែលមានផ្ទុកក្នុងតែបៃតងដូចជា catechins និង epicatechin គឺមានប្រសិទ្ធិភាពជួយទប់ទល់នឹងការលូតលាស់នៃកោសិកាមហារីក។ តែបៃតង ក៏ជួយទប់ស្កាត់រ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកាផងដែរ។ ទទួលទានតែបៃតងពី ២ ទៅ ៣ ពែង អោយបានរៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៤. ពោតបារាំង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មជាដែលជួយទប់ស្កាត់ជំងឺមហារីកតាមរយៈការការពារប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ឬបំផ្លាញដល់កោសិ
កា។
៥. ផ្លែប៉េងប៉ោះ
ជាប្រភពដ៏ល្អនៃសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយជួយក្នុងការទប់ទល់ប្រឆាំងនឹងជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកោសិកាពីការខូចខាតធ្ងន់ធ្ងរ។ ប៉េងប៉ោះក៏ជួយបញ្ឈប់ការរីកលូតលាស់នៃកោសិកាមិនប្រក្រតី ហើយវាថែមទាំងមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងវីតាមីន E ដែលរារាំងរ៉ាឌីកាល់សេរីមិនអោយបំផ្លាញកោសិកាផ្សេងៗក្នុងរាងកាយផងដែរ។ ដូច្នេះចូរព្យាយាមបន្ថែមប៉េងប៉ោះចួលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៦. ខ្ញី
មានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មរារាំងការលូតលាស់នៃការកោសិកាមហារីក។ ដូច្នេះការទទួលទានតែខ្ញីឲ្យបានពី ២ ទៅ ៣ ពែង រាល់ថ្ងៃ ហើយរួមបញ្ចូលខ្ញីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺជាការប្រសើរ។
៧. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃស្ពាន់ធ័រ សារធាតុ arginine និងសេលេញ៉ូមដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ដូច្នេះការទទួលទានខ្ទឹមសជាប្រចាំអាចជួយកាត់បន្ថយការវិវត្តនៃកោសិកាមហារីកផ្សេងៗនៅក្នុងរាងកាយ។
៨. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ជាពិសេស សារធាតុ Polyphenols
ដែលជួយតាមដានត្រួតពិនិត្យលើព្រឹត្តិការណ៍ជីវសាស្រ្តផ្សេងៗដែលពាក់ព័ន្ធនឹងជំងឺមហារីក រួមទាំងការវិវត្តទៅជាជំងឺមហារីក។ ផ្លែទទឹមមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម មហារីកសុដន់ មហារីកស្បែក និងជំងឺមហារីកក្រពេញប្រូស្តាត។ បន្ថែមផ្លែឈើនេះចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានគុណប្រយោជន៍ដ៏ល្អប្រសើរចំពោះសុខភាពជៀសឆ្ងាយពីជំងឺមហារីក។
៩. សណ្ដែកបារាំង
ជាប្រភពដ៏ល្អបំផុតនៃសារធាតុ Lutein ជាតិសសៃ វីតាមីន C និងវីតាមីន K ដែលសុទ្ធសឹងតែជាសារធាតុប្រឆាំងអុកស៊ីតកម្មមានឥទ្ធិពលកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ។
១០. រមៀត
រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ៕