សក់ស្កូវអាចជាបញ្ហាគួរឱ្យរំខានមួយ ជាពិសេសប្រសិនបើវាកើតឡើងក្នុងពេលយើងមានវ័យក្មេងនៅឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាសក់ស្កូវមុនវ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយឬសសក់ធ្លាក់ចុះទាប។ ជួនកាលសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថាន
ភាពកាន់តែអាក្រក់ឡើង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយដោះស្រាយបញ្ហាសក់ស្កូវមុនវ័យ ៖
១. ទទួលទានអាហារផ្ទុកសម្បូរទៅដោយវីតាមីន B12 កាន់តែច្រើន
នោះក៏ព្រោះតែវីតាមីន B12 ជាវីតាមីនមួយប្រភេទដែលមានប្រសិទ្ធភាពអាចជួយរក្សាសុខភាពសក់និងស្បែកក្បាលល្អប្រសើរ។
២. ខ្ទឹមបារាំង
អ្វីដែលអ្នកត្រូវធ្វើ គឺបកសំបកខ្ទឹមបារាំងនិងកិនសាច់របស់វា។ បន្ទាប់មកម៉ាស្សាខ្ទឹមបារាំងដែលកិនហើយលើស្បែកក្បាលនិងសក់របស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចគ្រប់ក្បាលជាមួយមួកផ្លាស្ទិកពាក់ងូតទឹកដើម្បីការពារកុំឱ្យខ្ទឹមហៀរចូលភ្នែក។ លាងសម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ដើម្បីកម្ចាត់ក្លិនខ្ទឹម។ អនុវត្តរូបមន្តនេះរាល់ថ្ងៃសម្រាប់រយៈពេលយ៉ាងហោចណាស់ ១ សប្តាហ៍ទើបទទួលបានប្រសិទ្ធិភាពប្រសើរ។
៣. ប្រេងល្ង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងល្ង ១ ស្លាបព្រាបាយជាមួយប្រេងអាល់ម៉ុន ៤ ស្លាបព្រាបាយ។ បន្ទាប់ពីកូរសព្វចូលគ្នាហើយនោះ ចូរលាបម៉ាស្សាល្បាយពេញលើសក់សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ ម៉ោងមុនងូតទឹក។ លាងសម្អាតសក់ចេញដោយប្រើសាប៊ូកម្រិតស្រាល។
៤. តែខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបសក់និងស្បែកក្បាលជាមួយទឹកតែខ្មៅ រួចទុកចោលសម្រាប់រយៈពេល ១ ម៉ោងសិន សឹមលាងសម្អាតចេញជាការស្រេច។
៥. ទឹកការ៉ុតស្រស់
អ្នកមិនចាំបាច់លាបវាទៅលើសក់និងស្បែកក្បាលឡើយ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែទទួលទានទឹកការ៉ុតជាប្រចាំ៕