ក្មេងៗសិស្សសាលាមួយក្រុមដែលមានអាយុចន្លោះពី ១១ ដល់១៦ឆ្នាំរួមជាមួយគ្រូបង្វឹកពីរនាក់ បានបាត់ខ្លួនក្នុងរូងភ្នំមួយនៅខេត្ត ឈៀងរ៉ៃប្រទេសថៃកាលពីថ្ងៃសៅរ៍។
ក្រុមអ្នកមុជទឹកនៅតែបន្តការស្វែងរកពួកគេកាលពីម្សិលមិញ ក្រោយពេលទឹកក្នុងរូងភ្នំឡើងខ្ពស់និងបង្អាក់ដំណើរការរបស់ពួកគេ។ យ៉ាងណាមិញ ពួកគេត្រូវបានរាយការណ៍ថា បានរកឃើញស្នាមដានជើងថ្មីៗក្នុងរូងភ្នំ ហើយសង្ឃឹមថាក្មេងៗទាំងនោះ អាចនៅមានជីវិត។
យោងតាមឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon បាននិយាយកាលពីថ្ងៃអង្គារថា “យើងនៅតែមានសុទិដ្ឋិនិយមថាពួកគេនៅរស់ បើទោះបីជាពួកគេមិនមានរបស់ញ៉ាំក៏ដោយ ប៉ុន្តែពួកគេអាចមានទឹកសម្រាប់ញ៉ាំហើយ។”
គួរបញ្ជាក់ថា រូងភ្នំ Tham Luang Nang Non គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរមួយក្នុងប្រទេសថៃ ដែលស្ថិតនៅចម្ងាយច្រើនគីឡូម៉ែត្រទៅក្នុងដី៕
ប្រភព៖ sabay.com.kh