មុននឹងឆ្លើយសំណួរនេះ ខ្ញុំសូមឲ្យយល់ថា នេះដោយសារតែអ្នកប្រើស្រោមអនាម័យមិនបានត្រឹមត្រូវ ឬប្រើខុស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រោមអនាម័យត្រូវបានគេចាត់ទុកថាជាវិធីពន្យាកំណើត និងការពារជំងឺឆ្លងតាមការរួមភេទដ៏ល្អបំផុត ប៉ុន្តែវាមានប្រសិទ្ធភាពបានលុះត្រាតែវាត្រូវបានប្រើប្រាស់ត្រឹមត្រូវ និងមិនមានការរហែកក្នុងពេលប្រើ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែល អ្នកប្រើស្រោមអនាម័យគ្រប់ពេលរួមភេទហេតុ តែនៅតែបណ្តាលឲ្យឆ្លងរោគ ឬមានផ្ទៃពោះទៀត។

អ្នកប្រើប្រាស់ទឹករំអិលខុស

ការប្រើប្រាស់ទឹករំអិលដែលមានជាតិប្រេង បន្ថែមលើស្រោមអនាម័យ វាអាចនឹងធ្វើឲ្យប្រសិទ្ធភាពរបស់ជាតិជ័ររបស់ស្រោមអនាម័យចុះខ្សោយ និងរហែកបាន។ 

ទុកស្រោមអនាម័យនៅកន្លែងក្តៅ

ចូរប្រាកដថា អ្នកមិនបានទុកស្រោមអនាម័យនៅកន្លែងដែលមានអាកាសធាតុក្តៅទេ ជាពិសេសក្នុងការបូបលុយ ព្រោះភាពក្តៅនឹងបំផ្លាញជ័ររបស់ស្រោមអនាម័យបាន។ ចូរទុកវានៅក្នុងទូរដាក់ថ្នាំធម្មតាវិញទៅ។ 

ប្រើស្រោមអនាម័យដែលមិនត្រូវនឹងទំហំលិង្គ

បើសិនជាអ្នកប្រើស្រោមអនាម័យដែលតូចពេក ឬធំពេក វាពិតជាងាយនឹងរបូតចេញណាស់ ដូច្នេះចូរប្រាកដថា អ្នកបានសាកល្បងស្រោមអនាម័យដែលមានទំហំខុសៗគ្នារួច ហើយជ្រើសរើសមួយប្រភេទដែលមិនតឹងពេក ឬរលង់ពេក។ 

ស្រោមអនាម័យហួសកាលបរិច្ឆេទ

បើសិនជាអ្នកប្រើស្រោមអនាម័យដែលហួសកាលបរិច្ឆេទ វានឹងមិនមានប្រសិទ្ធភាពការពារអ្នកពីជំងឺគាមរោគ ឬមានផ្ទៃពោះដោយចៃដន្យឡើយ។ ដូច្នេះមុននឹងអ្នកសម្រេចចិត្តហែកស្រោមអនាម័យប្រើ ចូរពិនិត្យទៅលើកាលបរិច្ឆេទរបស់វាផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ខាងស្រីមានសាច់ដុំទ្វារមាសតឹង

ស្រ្តីខ្លះមានសាច់ដុំទ្វារមាសតឹង ដែលវាក៏អាចបណ្តាលឲ្យស្រោមអនាម័យរហែកបានដែរ។ ដូច្នេះចូរប្រាកដថា អ្នកតែងតែប្រើទឹករំអិលជំនួយជានិច្ចគ្រប់ពេលជួបករណីបែបនេះ៕

Loading...