ជីវិតប្រកបដោយសុខភាពល្អកើតឡើងដោយសារតែការហាត់ប្រាណត្រឹមត្រូវ និងរបបអាហារត្រឹមត្រូវជាមួយគ្នានឹងរបៀបរស់នៅសំខាន់ៗដែលអាចបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃ ឬជំងឺគ្រោះថ្នាក់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលដែលកត្តាទាំងបីរនេះកើតឡើងជាមួយគ្នា មនុស្សម្នាក់ដឹងចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់ជីវិតកាន់តែល្អជាងមុន។ សម្រាប់បុរស និងស្រ្តីគឺមានលក្ខណៈខុសៗគ្នាទាំងផ្លូវកាយនិងចិត្ត មានន័យថា ពួកគេក៏ត្រូវការរបបអាហារខុសៗគ្នាដើម្បីទទួលបានសុខភាពល្អដែរ។ ជាក់ស្តែកសម្រាប់បុរស របបអាហារដែលល្អបំផុតសម្រាប់សុខភាពជាពិសេសនោះគួរតែមានដូចជា៖ 

ទឹកប៉េងប៉ោះ

ផលិតផលធ្វើពីប៉េងប៉ោះមួយនេះត្រូវបានគេរកឃើញថាមានប្រយោជន៍សម្រាប់បុរសក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាត។ នេះដោយសារតែវាផ្ទុកទៅដោយសារធាតុ Carotenoid ឈ្មោះថា Lycopene។ 

អយស្ទើ

អយស្ទើគឺជាថ្នាំសម្រើបដ៏អស្ចារ្យមួយដែលអាចជួយពង្រឹងដល់សុខភាពបន្តពូជរបស់បុរសបាន។ គ្រាន់តែញ៉ាំអយស្ទើ ២ ទៅ៣គ្រាប់ក្នុងមួយថ្ងៃក៏អាចផ្តល់ជាជតិស័ង្គសី សម្រាប់បំពេញមុខងារប្រព័ន្ធប្រដាប់បន្តពូជល្អណាស់ហើយ។ 

ខ្ទឹមស

គ្រឿងផ្សំធ្វើម្ហូបមួយនេះដើរតួនាទីជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយសម្រាប់ទប់ស្កាត់ជំងឺមុន ជ្រុះសក់ និងជំងឺផ្តាសាយផងដែរ។ តាមការសិក្សាបានឲ្យដឹងថា សារធាតុ Allium ជាពិសេស Scallions ក្នុងខ្ទឹមស នឹងជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបាន ៥០ភាគរយ។ 

សាច់មាន់

សាច់មាន់សុទ្ធតែគ្មានស្បែកគឺជារបស់ល្អសម្រាប់មនុស្សប្រុសដោយសារតែវាមានជាតិប្រូតេអ៊ីន និងសេឡេញ៉ូម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សេឡេញ៉ូមជាជាតិរ៉ែដ៏ខ្លាំងក្លាមួយមាននាទីប្រឆាំងនឹងរ៉ាឌីកាលសេរីកុំឲ្យបង្កជាមហារីកទាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង