មនុស្សយើងតែងតែជ្រើសរើសប្រើថ្នាំលេបនៅពេលមានការឈឺចាប់ល្មមៗ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ ថ្នាំនេះមានភាពចាំបាច់ណាស់នៅពេលអ្នកមានការឈឺចាប់ដែលរ៉ាំរ៉ៃ ប៉ុន្តែបើសិនជាប្រើប្រាស់វាជាប់រហូត រាងកាយអាចនឹងសម្របខ្លួននឹងថ្នាំនេះបានយ៉ាងលឿន ហើយវាក៏អាចនឹងលែងមានប្រយោជន៍ទៀតដែរ។ ម៉្យាងវិញទៀត ការប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនពេកអាចបង្កជាផលរំខានជាច្រើន។ ដូច្នេះហេតុអ្វីបានជាអ្នកមិនព្រមព្យាយាមជ្រើសរើសអាហារខាងក្រោមនេះទទួលទានដើម្បីបំបាត់ការឈឺចាប់ទៅ?

ត្រីសាលម៉ុង

ត្រីប្រភេទនេះផ្ទុកទៅដោយអាស៊ីតខ្លាញ់ពិសេសឈ្មោះថា អូមេហ្គាបី ដែលអាចជួយបន្ថយការរលាកក្នុងខ្លួនបាន។ តែបើសិនជាអ្នកមិនចូលចិត្តត្រីទេ អ្នកក៏អាចញ៉ាំគ្រាប់ធញ្ញជាតិជំនួសវិញក៏បានដែរជាពិសេសសណ្តែកដីតែម្តង។ 

ខ្ញី

ការសិក្សាបែបវិទ្យាសាស្រ្តបានបង្ហាញថា គ្រឿងផ្សំធ្វើម្ហូបមួយនេះអាចមានឥទ្ធិពលដូចគ្នានឹងថ្នាំអាស្ពីរីនក្នុងការបន្ថយការឈឺចាប់រ៉ាំរ៉ៃបាន។ ការញ៉ាំគ្រឿងផ្សំធ្វើម្ហូបនេះទៀងទាត់ អាចបន្ថយឥទ្ធិពលនៃការរលាករ៉ាំរ៉ៃបានយ៉ាងល្អ។

ម្នាស់ និងល្ហុង

បន្លែទាំងនេះនឹងមិនគ្រាន់តែមានរសជាតិឆ្ងាញ់ទេ តែក៏ជួយបន្ថយការឈឺចាប់រ៉ាំរ៉ៃផងដែរ។ ផ្លែម្នាស់ និងល្ហុងផ្ទុកទោដោយអង់ស៊ីមជាច្រើនដែលជួយដល់ការរំលាយជាតិប្រូតេអ៊ីនក្នុងរាងកាយដែលធ្វើឲ្យឈឺចាប់ដែរ។ អ្នកអាចញ៉ាំវាទាំងស្រស់ក៏បានដែរ។ អ្នកក៏អាចប្រើវិធីធ្វើទឹកក្រឡុកដោយប្រើផ្លែឈើទាំងពីរនេះទទួលទានបានដែរ។

ផ្លែឈើរី និងទឹកផ្លែឈើរី

ខណៈពេលដែលអ្នកត្រូវប្រឈមនឹងការឈឺចាប់រ៉ាំរ៉ៃ ផ្លែឈើរី ឬទឹករបស់វាអាចជួយអ្នកបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្លែឈើរីដែលជូរៗគឺជាប្រភពដ៏ឆ្លាតវៃមួយនៃអង់ទីអុកស៊ីដង់ និង Phytonutrients ជាពិសេស Anthocyanin ដែលទប់ស្កាត់អង់ស៊ីមជាច្រើនដែលទាក់ទងនឹងការរលាក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង