រាល់ជំងឺទាំងឡាយ សុទ្ធតែមានឥទ្ធិពលបន្ថយ ឬលុបបំបាត់ចោលនូវអារម្មណ៍ឃ្លានអាហារបាន។ ប៉ុន្តែបើសិណជាជំងឺនោះអាចព្យាបាលបាន ការឃ្លានអាហារគួរតែត្រឡប់មកធម្មតាវិញក្រោយពីព្យាបាលរួច។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុធំៗដែលធ្វើឲ្យមិនឃ្លានអាហារមានដូចជា៖
- អារម្មណ៍ ពិបាកចិត្ត បាក់ទឹកចិត្ត ឬកើតទុក្ខធ្ងន់ធ្ងរ
- មានជំងឺធ្ងន់ធ្ងរដូចជា មហារីក ឬអេដស៍
- ប្រើប្រាស់ថ្នាំព្យាបាលជំងឺ ឬលេបថ្នាំញៀន
- កង្វះអ័រម៉ូនទីរ៉ូអ៊ីត
- មានផ្ទៃពោះ
- អាយុកាន់តែច្រើន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាអ្នកកំពុងតែស្រកទម្ងន់ខ្លាំងដោយមិនដឹងមូលហេតុ ឬបើសិនជាចំណង់អាហារមានការថយចុះជាមួយនឹងអាការជំងឺផ្សេងៗ៕