តើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់ឲ្យបានលឿនមែនទេ? មិនខ្វល់ថាអ្នកប្រើមធ្យោបាយអ្វីឡើយ តែត្រូវចងចាំថា គួរតែជ្រើសរើសវិធីសម្រកទម្ងន់ដែលមិនប៉ះពាល់ដល់សុខភាព ទើបលទ្ធផលទទួលបានភាពល្អប្រសើ ហើយចៀសផុតពីជំងឺផ្សេងៗបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ តាមរយៈអត្ថបទមួយនេះ ខ្ញុំសូមណែនាំអំពីវិធីសាស្រ្តសម្រកទម្ងន់ប៉ះពាល់ដល់សុខភាពមួយចំនួន ដែលអ្នកគួរតែចៀសវាងដូចខាងក្រោមនេះ៖
មិនញ៉ាំអាហារ
ភាគច្រើនរបបអាហារសម្រកទម្ងន់គឺលើកទឹកចិត្តមនុស្សកុំឲ្យញ៉ាំអាហារ ឬញ៉ាំអាហារតិចបំផុត។ បញ្ហានោះគឺថា គ្មាននរណាអាចចៀសាងការញ៉ាំអាហារធម្មតាក្នុងជីវិតបានឡើយ។ មានន័យថា អ្នកគួរតែញ៉ាំអាហារផ្តល់សុខភាពឲ្យបានច្រើនទើបជារឿងល្អជាង តែអាចជួយដល់ការសម្រកទម្ងន់បានដែរ។
លេបថ្នាំសម្រកទម្ងន់
សព្វថ្ងៃនេះ វាសឹងតែមិនអាចធ្វើទៅបានហើយក្នុងការសម្រកទម្ងន់ដោយមិនប្រើថ្នាំនោះ។ យ៉ាងណាមិញ មានផលិតផលច្រើនណាស់ដែលពពាយនាយអំពីប្រសិទ្ធភាពសម្រកទម្ងន់របស់ខ្លួន ដោយមានទាំងថ្នាំគ្រាប់ តែ ទឹកផ្លែឈើចម្រុះជាដើម។ ប៉ុន្តែភាគច្រើនថ្នាំបំប៉នទាំងនេះមិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវពី FDA ទេហើយក៏មានលក្ខណៈខុសច្បាប់ដែរក្នុងការលក់ចែកចាយនៅលើទីផ្សា។
ការប្រើថ្នាំបន្ទន់លាមក
ការលេបថ្នាំបន្ទន់លាមកដើម្បីសម្រកទម្ងន់គឺជារឿងប្រឈមមុខ មានន័យថា វានឹងមិនធ្វើឲ្យស្រកទម្ងន់ប្រកបដោយសុខភាពទេ តែធ្វើឲ្យគ្រោះថ្នាក់ចំពោះសុខភាពវិញ។ ក្រៅពីនេះ វាក៏អាចងាយនឹងធ្វើឲ្យឡើងទម្ងន់វិញដែរ។ យ៉ាងណាមិញ ការលេបថ្នាំបន្ទន់លាមកដើម្បីសម្រកទម្ងន់មានផលប៉ះពាល់ចំពោះសុខភាពច្រើនដែរនៅពេលប្រើជាប់ ជាពិសេសការទល់លាមកធ្ងន់ធ្ងរតែម្តង។ វាក៏ធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួន និងអតុល្យភាពអេឡិចត្រូលីត្រក្នុងឈាមទៀត។
ហាត់ប្រាណច្រើនជ្រុល
គ្រូជំនាញហាត់ប្រាណនិយាយថា មនុស្សយើងគួរតែហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍ ដោយហាត់ម្តងៗយ៉ាងហោចណាស់ក៏ត្រូវ ២០នាទីអីដែរ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំគឺជារឿងសំខាន់មិនមែនសម្រាប់តែរូបរាងសមសួនទេ តែក៏ជួយឲ្យមានអាយុវែងដែរ។ យ៉ាងណាមិញ វាអាចនឹងក្លាយទៅជារឿងខុសគ្នាដាច់បើសិនជាអ្នកប្រឹងហាត់ប្រាណខ្លាំងជ្រុលដើម្បីសម្រកទម្ងន់ឲ្យបានលឿន។ រឿងនេះនឹងដាក់សម្ពាធខ្លាំងទៅលើសន្លាក់ និងប្រព័ន្ធបេះដូងសរសៃឈាមបាន។
ជក់បារីជាប់
មានមនុស្សមួយចំនួនទេដែលប្រើប្រាស់ការជក់បារីដើម្បីសម្រកទម្ងន់។ ពិតណាស់ ទម្លាប់អាក្រក់មួយនេះអាចជួយឲ្យស្រកទម្ងន់បានមែនដោយសម្អាងលើហេតុផលពីរយ៉ាង ទី១ ជក់បារីធ្វើឲ្យមិនឃ្លានអាហារ ទី២ ជាតិនីកូទីនក្នុងបារីជាសារធាតុភ្ញោច ដូច្នេះវានឹងទៅបង្កើនល្បឿននៃការរំលាយអាហារបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងនេះក្តី គ្រប់គ្នាដឹងហើយថា ការជក់បារីមានភាពគ្រោះថ្នាក់ចំពោះសួត និងបេះដូង។ ដូច្នេះអ្នកនឹងប្រឈមបញ្ហាមួយនេះជាមួយគ្នានឹងការស្រកទម្ងន់៕