ខ្លាញ់ធ្លាប់តែត្រូវបានគេចាត់ទុកថាជាអាហារមិនល្អចំពោះសុខភាព ហើយក៏មានមនុស្សជាច្រើនតែងតែចៀសវាងការញ៉ាំអាហារសម្បូរខ្លាញ់ដែរដើម្បីកុំឲ្យមានជំងឺផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងនេះក្តី វាក៏មានអាហារជាច្រើនដែលសម្បូរខ្លាញ់ តែល្អចំពោះសុខភាពយើងច្រើនដែរ ជាពិសេសអាហារដូចខាងក្រោមនេះ៖

ត្រីសម្បូរខ្លាញ់

ត្រីសម្បូរខ្លាញ់ប្រភេទ ត្រីសាលម៉ុង ផ្ទុកទៅដោយខ្លាញ់ផ្តល់សុខភាពមួយប្រភេទឈ្មោះថា អូមេហ្គាបី ដែលល្អចំពោះសុខភាពខួរក្បាល បេះដូង សន្លាក់ និងស្បែកតែម្តង។ យ៉ាងណាមិញ យកល្អគួរតែញ៉ាំត្រីប្រភេទនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រយោជន៍របស់វា។ 

ស៊ុត

យោងទៅតាមការសិក្សាថ្មីបានឲ្យដឹងថា កូឡេស្តេរ៉ុលដែលមានក្នុងស៊ុតផ្នែកកណ្តាលមិនត្រឹមតែមានឥទ្ធិពលទៅលើកម្រិតកូឡេស្តេរ៉ុលក្នុងឈាមទេ តែវាក៏អាចជួយបញ្ចុះកូឡេស្តេរ៉ុលពីក្នុងឈាមបានយ៉ាងល្អដែរ។ ដូច្នេះចូរប្រាកដថា អ្នកបានពិគ្រោះជាមួយគ្រូពេទ្យថា តើគួរញ៉ាំស៊ុតប៉ុន្មានគ្រាប់ក្នុងមួយថ្ងៃទើបល្អចំពោះសុខភាព។ 

ប្រេងអូលីវ

វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ប្រេងអូលីវ គឺជាផ្នែកមួយនៃអាហារដែលផ្តល់សុខភាពល្អបំផុតនៅលើផែនដីយើងនេះ ដោយសារតែវាមានអង់ទីអុកស៊ីដង់ ដែលអាចបន្ថយសម្ពាធអុកស៊ីតកម្ម និងបន្ថយការប្រឈមនឹងការកើតជំងឺមហារីកថែមទៀត។ 

យ៉ាអួ

គ្រប់គ្នាដឹងហើយថា យ៉ាអួរមានប្រូបាយអូទិច ដែលជាបាក់តេរីល្អ ហើយក៏ចាំបាច់សម្រាប់សុខភាពពោះវៀន។ ហេតុផលមួយទៀតគឺថា យ៉ាអួរក៏មានខ្លាញ់ល្អផងដែរ ដែលអាចជួយសម្រកទម្ងន់ថែមទៀតផង។ 

ផ្លែប័រ

មិនមែនផ្លែឈើទាំងអស់សុទ្ធតែមានខ្លាញ់ល្អឡើយ។ ប៉ុន្តែផ្លែឈើដែលគេរកឃើញថា មានខ្លាញ់ល្អ និងមានប្រយោជន៍ចំពោះសុខភាពនោះគឺគ្មានអ្វីក្រៅពីផ្លែប័រឡើយ។ អ្វីដែល្អចំពោះផ្លែឈើមួយនេះគឺថា វាមានប៉ូតាស្យូមច្រើនជាងផ្លែចេក ដូច្នេះល្អបំផុតក្នុងការបញ្ចុះសម្ពាធឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទីពីរ វាជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ពីក្នុងចរន្តឈាមថែមទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង