បញ្ហាស្ទះសសៃឈាមអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបអ្នកមិនគួរមើលរំលងបញ្ហានេះឡើយ! បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឲ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ!
អាហារមួយចំនួនមានប្រសិទ្ធភាពលាងសម្អាតសសៃឈាមបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. សណ្ដែក
ជាប្រភពដ៏ប្រសើរនៃជាតិសសៃរលាយដែលជួយអោយសសៃឈាមកាន់តែមានភាពយឺត ហើយអាចកាត់បន្ថយសម្ពាធឈាម។ លើសពីនេះទៅទៀត សណ្ដែកក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលកាត់បន្ថយការរលាកក្នុងរាងកាយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងផងដែរ។
២. ខ្ទឹមស
ខ្ទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរីដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១ ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូលវាទៅក្នុងអាហារផ្សេងៗរបស់អ្នក។
៣. ផ្លែទម្លាប់
សារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានក្នុងផ្លែទម្លាប់ជួយកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដ និងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។
៤. ផ្លែទទឹម
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមល្អប្រសើរ។ ទទឹមក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ទទួលទានផ្លែទទឺម ១ ឬ ២ ជាប្រចាំ ឬទទួលទានទឹកផ្លែទទឺម ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។
៥. ត្រីសម្បូរខ្លាញ់
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមិនត្រឹមតែល្អចំពោះសុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយប្រឆាំងការរលាកដែលប្រសើរសម្រាប់បេះដូងផងដែរ។ ការទទួលទានត្រីប្រភេទនេះអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចជួយសម្អាតសសៃឈាមទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរអោយកត់សម្គាល់។
៥. ផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលទប់ស្កាត់ការកកស្ទះនៃសសៃឈាម។ ផ្កាខាត់ណាខៀវ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលបង្កហានិភ័យនៃបញ្ហាបេះដូងផ្សេងៗបានយ៉ាងប្រសើរផងដែរ។
៦. ប្រេងអូលីវ
មិនមែនខ្លាញ់គ្រប់ប្រភេទសុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ! ហើយប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ monounsaturated ដែលមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាម៕