អាការៈនៃជំងឺហឺត គឺអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់ថ្នាំដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណារបៀបនៃការរស់នៅនិងរបបអាហារក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទប់ទល់ជាមួយជំងឺហឺត ៖ 

១. ក្រូចឆ្មារទឹកឃ្មុំ

នោះក៏ព្រោះតែភេសជ្ជៈនេះមានប្រសិទ្ធភាពសម្រួលផ្លូវដង្ហើម។ ភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំមានលក្ខណៈ
សម្បត្តិប្រឆាំងបាក់តេរីនិងការរលាកដែលជួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើមបានយ៉ាងប្រសើរ។ ភេសជ្ជៈនេះក៏ល្អសម្រាប់អ្នកជំងឺហឺត ដោយវីតាមីន C នៃក្រូចឆ្មារជួយពង្រឹងប្រព័ន្ធផ្លូវដង្ហើមដែលសម្រួលដល់ការដកដង្ហើម។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ 
ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចកូរអោយសព្វ។ កុំភ្លេចទទួលទានភេសជ្ជៈនេះអោយបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

២. ទឹកផ្លែប៉ោមស្រស់

ផ្លែប៉ោមជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលមានប្រយោជន៍ណាស់សម្រាប់អ្នកជំងឺហឺតដោយវាជួយបន្ធូរសាច់ដុំផ្លូវដង្ហើមសម្រួលដល់ការដកដង្ហើម។ដូច្នេះកុំភ្លេចទទួលទានទឹកផ្លែប៉ោមស្រស់ជាប្រចាំ។

៣. តែខ្ញី

តែខ្ញីជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺហឺតដោយវាមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកទប់ស្កាត់អាការៈនៃជំងឺ។

៤. ទឹកចេកក្រឡុក

នោះក៏ព្រោះតែចេក គឺមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលនឹងជួយកាត់បន្ថយអាការៈនៃជំងឺហឺតបានយ៉ាងប្រសើរសម្រួលដល់ការដកដង្ហើម។

៥. ទឹកការ៉ុតស្រស់

ក្រៅពីល្អសម្រាប់សុខភាពភ្នែកនិងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ ការទទួលទានទឹកការ៉ុតស្រស់ជាប្រចាំក៏ជួយទប់ទល់អាការៈនៃជំងឺហឺតគួរអោយកត់សម្គាល់ផងដែរតាមរយៈបរិមាណនៃវីតាមីន A 
ដែលវាមានផ្ទុក។

៦. ទឹក

វិធីដ៏ងាយបំផុតដើម្បីទប់ស្កាត់អាការៈនៃជំងឺហឺតមិនអោយកើតឡើង គឺការទទួលទានទឹកបានគ្រប់គ្រាន់ប្រមាណពី ៨ ទៅ ១២​​​ កែវក្នុងមួយថ្ងៃជាប្រចាំ។ នោះក៏ព្រោះតែបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយអាចបង្កអោយអាការៈនៃជំងឺហឺតធ្វើទុក្ខ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង