ឧស្សាហ៍គេងមិនលក់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖ 

១. ស្ត្រេស

ភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំងអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាធ្ងន់ធ្ងរផ្សេងៗពាក់ព័ន្ធជាមួយការគេង។ អ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ ប្រសិនបើអ្នកស្ត្រេសជាប់ជាប្រចាំរយៈពេលយូរ។ អ្វីដែលគួរអោយព្រួយបារម្ភថែមទៀតនោះ គឺការគេងមិនគ្រប់គ្រាន់ជះឥទ្ធិពលមិនល្អជាច្រើនចំពោះសុខភាព។ នៅពេលថ្នាំគេងលក់មិនអាចជួយអ្វីអ្នកបានទៀតនោះ វាដល់ពេលដែលគួរប្រញាប់ទៅជួបគ្រូពេទ្យហើយ។

២. ជំងឺថប់បារម្ភ

ការគេងមិនលក់ជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាអ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។

៣. ជំងឺធ្លាក់ទឹកចិត្ត

ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ បានបង្ហាញថា អ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន ហើយការគិតបែបនេះច្រើន គឺតែងផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។

៤. ការអស់រដូវ

ស្ត្រីសឹងតែគ្រប់រូបមានការព្រួយបារម្ភពីថ្ងៃដែលការអស់រដូវឈានមកដល់។ នោះក៏ព្រោះតែបញ្ហានេះអាចបង្កអាការៈគួរអោយរំខានជាច្រើន រួមទាំងការគេងមិនលក់។ ហេតុអ្វីទើបស្ត្រីអស់រដូវពិបាកក្នុងការគេងលក់? នោះក៏ព្រោះតែពួកគេត្រូវជួបប្រទះបញ្ហាបែកញើសច្រើន ឬអារម្មណ៍ក្ដៅភាយដែលជារោគសញ្ញាទូទៅបំផុតនៃការអស់រដូវ។ 

៥. ច្រាលទឹកអាស៊ីតក្រពះ

បញ្ហាច្រាលទឹកអាស៊ីតក្រពះនឹងបង្កអាការៈគួរអោយរំខានជាច្រើនរួមមានក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំងក្អកដែលអាចជះឥទ្ធិពលដល់ការគេងរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង