Join with Health.com.kh on Telegram

នៅពេលដែលអ្នកនាំកូនទៅក្រៅជួបមិត្តភក្តិអ្នកម្តងៗ អ្នកតែងតែចង់ឱ្យកូនធ្វើល្អ មានសុជីវធម៌ល្អ ទើបគេថាកូនជាក្មេងដែលមានការអប់រំ ប៉ុន្តែមានកូនខ្លះមិនបានធ្វើល្អដូចអ្នករំពឹងឡើយ ដូចនេះគួរតែធ្វើដូចម្តេចទើបកូនអាចក្លាយជាក្មេងដែលមានការអប់រំល្អក្នុងកែវភ្នែកអ្នកដទៃ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលកូនធ្វើខុសនៅចំពោះមុខអ្នកដទៃ អ្នកមិនត្រូវជួយនិយាយកូនឡើយ ដោយថាគេនៅតូចនៅឡើយ មិនទាន់ដឹងអីទេ ដោយសារតែគេនៅតូចនឹងហើយ អ្នកត្រូវតែអប់រំគេឱ្យហើយ បើពុំដូច្នោះទេ គេនឹងក្លាយជាក្មេងដែលពិបាកអប់រំ។
  2. អ្នកត្រូវតែបង្រៀនកូនឱ្យដឹងពីទម្លាប់នៃតុបាយ ដោយប្រាប់កូនថាត្រូវតែចេះគោរពចាស់ទុំ នៅពេលដែលចាស់ៗកំពុងដែលចាប់ម្ហូប មិនត្រូវដណ្តើមឡើយ ហើយម្ហូបនៅក្នុងចានរបស់ខ្លួនត្រូវតែបរិភោគឱ្យអស់ ជាងនេះទៅទៀត បើឃើញម្ហូបដែលខ្លួនចូលចិត្ត មិនត្រូវបរិភោគតែឯងទេ ត្រូវតែចេះចែករំលែក។
  3. អ្នកត្រូវតែប្រាប់កូនកុំឱ្យទៅរំខានអ្នកដទៃ ដោយនៅទីសាធារណៈ មិនត្រូវស្រែកឡូឡារំខានដល់អ្នកផ្សេងឡើយ ព្រោះវាជាអំពើដែលធ្វើឱ្យអ្នកដទៃថា ជាក្មេងដែលគ្មានការអប់រំ ទើបធ្វើបែបនេះ។
  4. អ្នកត្រូវតែរកមិត្តភក្តិដែលមានអាយុធំជាងកូន ដើម្បីឱ្យកូនរៀនសូត្រតាម ដោយរៀនចេះចែករំលែក រៀនចេះទំនាក់ទំនងជាមួយអ្នកដទៃ ថែមទាំងរៀនចេះទទួលយករឿងទាំងអស់ មិនថាល្អ ឬអាក្រក់ ហើយចេះដោះស្រាយវាឱ្យបានល្អ។
  5. អ្នកត្រូវតែលើកទឹកចិត្តឱ្យកូនអានសៀវភៅឱ្យបានច្រើន ព្រោះការអានសៀនភៅមិនត្រឹមតែអាចបង្កើនចំណេះដឹង ថែមទាំងអាចធ្វើឱ្យកូនក្លាយជាក្មេងដែលមានការអប់រំល្អ ព្រោះក្នុងសៀវភៅនីមួយៗតែងតែអប់រំកូនឱ្យមានទម្លាប់ល្អក្នុងការរស់នៅ។
  6. ក្នុងនាមជាឳពុកម្តាយ អ្នកក៏ត្រូវមានកតព្វកិច្ចក្នុងការអប់រំដែរ ដោយអ្នកត្រូវតែធ្វើជាគំរូល្អដល់កូន ដោយធ្វើជាមនុស្សដែលមានការអប់រំ នោះទើបកូនរៀនតាមទម្លាប់ល្អរបស់អ្នក ហើយក្លាយជាក្មេងដែលគេស្រលាញ់គ្រប់គ្នា​ដោយសារតែគេជាក្មេងដែលមានការអប់រំខ្ពស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)