ការដែលលិង្គមិនព្រមឡើងរឹងគឺជារឿងពិបាកដោះស្រាយមួយដោយមិនខ្វល់ថាអ្នកមានអាយុប៉ុន្មាននោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះមិនគ្រាន់តែជារឿងមួយគួរឲ្យអាម៉ាសទេ តែក៏ផ្តល់ភាពគ្រោះថ្នាក់ដល់ចំណងស្នេហា និងការទំនាក់ទំនងខាងផ្លូវភេទដែរ ព្រោះថាការរួមភេទគឺជាផ្នែកធម្មតាមួយនៃជីវិតរស់នៅ។ 

មែនហើយ វាតែងតែមានការចេញជាថ្នាំឲ្យប្រើប្រាស់ក្នុងពេលមានករណីបែបនេះ ប៉ុន្តែវាក៏អាចប្រឈមខ្ពស់នឹងផលរំខានរបស់ថ្នាំទាំងនោះដែរ។ ជាមួយគ្នានេះដែរ បើសិនជាអ្នកកំពុងតែជួបបញ្ហាបែបនេះមែន យកល្អគួរផ្លាស់ប្តូររបៀបរស់នៅឲ្យបានត្រឹមត្រូវឡើងវិញផង ព្រោះវាជាដើមហេតុដ៏សំខាន់។ 

កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង

ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃនាំឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏ជាមូលហេតុដ៏សំខាន់នៃលិង្គមិនព្រមឡើងរឹងដែរ។ វាក៏អាចប្រឈមខ្ពស់នឹងជំងឺក្រិនរឹងសរសៃឈាម និងជំងឺបេះដូងផងដែរ។ ប៉ុន្តែបើសិនជាអ្នកកាត់បន្ថយការញ៉ាំគ្រឿងស្រវឹងបាន នោះវាគឺជាវិធីព្យាបាលលិង្គមិនព្រមឡើងរឹងដ៏ល្អបំផុត។ 

ឈប់ជក់បារី

ការជក់បារីក៏មិនខុសពីការញ៉ាំគ្រឿងស្រវឹងដែរ គឺធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ក្រិនរឹងសសៃឈាម និងជំងឺបេះដូង។ កត្តាជំងឺទាំងអស់នេះហើយជាអ្នកធ្វើឲ្យឈាមមិនអាចហូរទៅលិង្គបានគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យលិង្គមិនអាចឡើងរឹងបាន។ 

គ្រប់គ្រងទម្ងន់

ការដែលធាត់ជ្រុល ឬធាត់គឺជាមូលហេតុមួយផ្សេងទៀតនៃលិង្គមិនអាចឡើងរឹងបាន។ យ៉ាងណាមិញ ការសម្រកទម្ងន់ និងហាត់ប្រាណត្រូវបានគេអះអាងថាជាវិធីព្យាបាល។ 

គ្រប់គ្រងស្រ្តេស

លិង្គមិនព្រមឡើងរឹងអាចនាំឲ្យស្រ្តេស។ អារម្មណ៍តក់ស្លុតដោយសារតែមូលហេតុស្រ្តេសណាផ្សេងក៏នាំឲ្យលិង្គមិនព្រមឡើងរឹងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ឧទាហរណ៍ ទំនួលខុសត្រូវនៅកន្លែងធ្វើការ បញ្ហាផ្ទាល់ខ្លួន និងជម្លោះជាមួយប្រពន្ធជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង